ជាតិ
សង្គមជាតិ
លោក កឹម សុខា និងសហការី ទៅគោរពវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ
07, Dec 2021 , 3:58 pm        
រូបភាព
លោក កឹម សុខា អង្គុយសរសេរសំណេរក្នុងក្រាំងមាស ពេលដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា
លោក កឹម សុខា អង្គុយសរសេរសំណេរក្នុងក្រាំងមាស ពេលដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មេធាវីរបស់លោក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង សហការីមួយចំនួនទៀត បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៊ិច នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ ព្រះសពព្រះអង្គ តម្កល់ធ្វើបុណ្យនៅព្រះរាជដំណាក់ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



ពេលចាកចេញពីគោរពវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ លោក កឹម សុខា ត្រូវបានអ្នកកាសែត ស្កាត់សួរ មុនលោក ចូលក្នុងរថយន្ត។ លោក ប្រាប់អ្នកាសែតយ៉ាងខ្លីថា៖«ខ្ញុំ ធ្លាប់ជាសហការីរបស់លោក ខ្ញុំ មានការស្រណោះអ្វី ដែលខ្ញុំ បានរៀនសូត្រពីលោក នូវចំណុចល្អ ជាឧត្តមគតិជាតិ»។

សម្តេចក្រុមព្រះ ទ្រង់ចូលទិវង្គត ដោយរោគាពាធ នៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្ម៧៧ព្រះវស្សា។ សពព្រះអង្គ ត្រូវបានយាងដង្ហែមកដល់កម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ហើយនឹងត្រូវដង្ហែទៅបូជានៅមុខវត្តបទុមវត្តី នៅទី៨ ខែធ្នូ ឆ្នាំ២០២១ (ស្អែក)។ ពេលទ្រង់ចូលទិវង្គត លោក កឹម សុខា បានថ្វាយសារទៅព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយារបស់ទ្រង់ ដើម្បីបង្ហាញសមានចិត្តចូលរួមរំលែកទុក្ខ ចំពោះការចូលទិវង្គតរបស់ទ្រង់៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com