កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AT Madrid, AC Milan, Porto ប្រជែងលេខ២ពូលB ឯ Club Brugge, RB Leipzig ដណ្តើមលេខ៣ ពូលA
07, Dec 2021 , 5:30 pm        
រូបភាព
ជំនួប UEFA Champions League នៃប្រកួតចុងក្រោយនៅវគ្គសន្សំពិន្ទុក្នុងពូល B ក្លិប AC Milan ទទួល Liverpool ខណៈ Porto ការពារតំណែងលេខ២ទល់ Atletico Madrid វេលាម៉ោង ៣:០០(ម៉ោងនៅកម្ពុជា)។ ឯពូល A វិញ Club Brugge ជួប Paris Saint German និង RB Leipzig ទទួល Manchester Cityវេលាម៉ោង ០០:៤៥។



ក្នុងជំនួប UCL ពូល B នារាត្រីថ្ងៃទី៨ ខែធ្នូនេះ មានក្លិបបី ដែលកំពុងតែប្រជែងគ្នាដណ្តើមកៅអីចំណាត់ថ្នាក់លេខ២ រួមមាន AC Milan និង AT Madrid ជាក្រុមត្រូវការពិន្ទុចាំបាច់ឆ្លងទៅវគ្គជម្រុះ១៦ក្រុម។ FC Porto ដែលកំពុងឈរលេខ២ មាន៥ពិន្ទុបណ្តោះអាសន្ន ដោយការប្រកួតយប់នេះ ពួកគេនឹងត្រូវធ្វើការធ្ងន់ដោយត្រូវការពារកៅអីលេខ២ពីសំណាក់ក្រុម AT Madrid មាន៤ពិន្ទុ កំពុងស្រែកឃ្លានជ័យជម្នះ ៣ពិន្ទុយ៉ាងខ្លាំង។ 

 រូបភាព៖ AC Milan
 
ក្លិប AC Milan ក៏ជាក្រុមដែលត្រូវការជ័យជម្នះយ៉ាងខ្លាំងផងដែរ ក្នុងជំនួបជាមួយក្រុមខ្លាំងមកពីអង់គ្លេស Liverpool ដែលមានកៅអីរួចស្រេចនៅវគ្គ១៦ក្រុម។ AC Milan ត្រូវការជ័យជម្នះចាំបាច់ ដើម្បីរើខ្លួនឱ្យរួចផុតពីចំណាត់ថ្នាក់លេខ៣ ក្នុងពូលដោយមាន៤ ពិន្ទុស្មើនឹង AT Madrid នេះ។ ទាំងក្រុម AC Milan, AT Madrid, Porto នារាត្រីនេះជាគួរប្រកួត ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនៃការប្រកួតជើងចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល B។

 រូបភាព៖ Atletico De Madrid
 
ងាកទៅកាន់ការប្រកួតក្នុងពូល A ឯណោះវិញ ក្លិប RB Leipzig ឈរលេខ៣ពូល A ទទួល Man City ឈរលេខ១ និង Club Brugge លេខ៤ត្រូវជួបក្រុមដែលឡើងទៅវគ្គ១៦ក្រុម PSG។ ទាំង RB Leipzig និង Club Brugge គឺសុទ្ធសឹងតែត្រូវការតំណែងកៅអីលេខ៣ ដើម្បីទៅប្រកួតនៅក្នុងពានរង្វាន់ UEFA Europa League បន្តទៀត។ ប៉ុន្តែដំណើររបស់ក្លិបទាំងពីនៅយប់នេះហាក់ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុមទាំងពីរ ត្រូវប្រកួតទល់ក្រុមខ្លាំងមកពីអង់គ្លេស និងបារាំងនេះ។ 

 រូបភាព៖ FC Porto
 
នៅការប្រកួតយប់នេះក្រុម RB Leipzig រំពឹងត្រឹមស្មើជាមួយក្រុមមេឃខៀវប៉ុណ្ណោះ ខណៈ Club Brugge ត្រូវការជ័យជម្នះចាំបាច់លើក្រុម PSG ដើម្បីទទួលបានកៅអីលេខ៣ ឱ្យខានតែបាន។
 
ជំនួបពូលផ្សេងៗទៀតក្នុងរាត្រីឈានចូលថ្ងៃទី ៨ នៃពានរង្វាន់ UEFA Champions League វេលាម៉ោង៣:០០។

 រូបភាព៖ Paris Saint German
 
ជំនួបចុងក្រោយពូល C ក្លិប Ajax ទទួលក្លិប Sporting CP និង Borussia Dortmund ទទួល Basiktas។ ពូល D  អធិរាជស Real Madrid ទទួលក្រុមអ៊ីតាលី Inter Milan និង Shakhtar Donetsk ទទួលក្លិប FC Sheriff៕

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com