ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការសង្គមស៊ីវិល៣១ រួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស នៅទីលានប្រជាធិបតេយ្យ
10, Dec 2021 , 10:40 am        
រូបភាព
ទិដ្ឋភាពនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Mala San
ទិដ្ឋភាពនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុក Mala San
អង្គការសង្គមស៊ីវិល៣១ រួមគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣ឆ្នាំ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។ ខ្លឹមសារសង្ខេបស្តីពីការរៀបចំកម្មវិធី ដែលអានដោយអ្នកសម្របសម្រួល បានឲ្យដឹងថា អ្នកចូលរួមក្នុងកម្មវិធីប្រារព្ធសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣នេះ មានត្រឹម២០០នាក់ប៉ុណ្ណោះ ទៅតាមការអនុញ្ញាតរបស់អាជ្ញាធរភ្នំពេញ។



អាជ្ញាធរ អនុញ្ញាតឲ្យអ្នកចូលរួមត្រឹមតែ២០០នាក់ គឺដោយសារទីធ្លានៃទីលានប្រជាធិបតេយ្យ មិនអាចដាក់មនុស្សឲ្យបានលើសពីនេះ និងម្យ៉ាងទៀត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកចូលរួមប្រមាណ២០០នាក់នោះ ក៏មានតំណាងស្ថានទូតបរទេសខ្លះផងដែរ។

កម្មវិធីមួយចំនួន ដែលត្រូវបានរៀបចំឡើងក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣នេះ រួមមាន ការធ្វើពិធីស្មិងស្មាធិ៍រយៈពេលខ្លី ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា ការនិមន្តព្រះសង្ឃបង្សុកូល ការថ្លែងសុទ្ទរកថារបស់តំណាងអង្គការសង្គមស៊ីវិល ការបញ្ចេញមតិរបស់អ្នកចូលរួម និង ការច្រៀងចម្រៀងចាប៉ីដងវែង ជាដើម៕

Tag:
 សិទ្ធិមនុស្ស
  ខួប៧៣ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com