ជាតិ
ព្រឹត្តិការណ៍ធំប្រចាំឆ្នាំ«រំលឹកគុណអង្គរ» ដើម្បីឧទ្ទិសដឹងគុណព្រះមហាក្សត្រ និងបុព្វការីជន
14, Dec 2021 , 10:00 am        
រូបភាព
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនៅរមណីយដ្ឋានអង្គរ ដែលឱ្យឈ្មោះថា «រំលឹកគុណអង្គរ»។ អាជ្ញាធរជាតិអប្សរា បានកំណត់យកថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលជាឆ្នាំសាកល្បងរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយនេះ ដែលអាចនឹងដូចព្រឹត្តិការណ៍អង្គរសង្រ្កាន្តផងដែរ។

 
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានសុទិដ្ឋនិយមថា ព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញសាធារណ ក៏ដូចជាភ្ញៀវទេសចរ កាន់តែច្រើនចូលមកកម្សាន្តរមណីយដ្ឋានអង្គរ។ កន្លងមកអគ្គនាយករង និងជាអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍ខាងលើ លោក ជុំ សុភមករា បានប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ រៀបចំឡើងក្នុងបំណងដើម្បីដឹងគុណដល់ព្រះមហាក្សត្រ បុព្វការីជនដែលបានកសាងប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដែលជាប្រយោជន៍ដ៏ក្រៃលែងសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីសមិទ្ធផលការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាពេលកន្លង ហើយនឹងអនុញ្ញាតឱ្យសាធារណជន អាចចុះមើលការងារតាមការដ្ឋានជួសជុលដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើផងដែរ។



 
កម្មវិធីព្រឹកនេះ មានការចូលរួម ពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និង សាធារណជនមកគ្រប់ទិសទី។ 

អត្ថបទទាក់ទង

 





 
សូមទស្សនាសេចក្តីរាយការណ៍របស់លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ និងក្រុមការងារដែលបានផ្ដិតរូបភាពផ្ទាល់ នៅកម្មវិធីព្រឹត្តិការណ៍«រំលឹកគុណអង្គរ» ដូចតទៅ៖



























Tag:
 អង្គរ
  ពិធីរំលឹកគុណ
© រក្សាសិទ្ធិដោយ thmeythmey.com