ជាតិ
សេដ្ឋកិច្ច
កម្ពុជាប្រមូលពន្ធដារបាន ២ ៥៦០លានដុល្លារ ដែលលើសផែនការជាង១៤ភាគរយ
14, Dec 2021 , 11:48 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានចំនួន ១០ ៣៤៨,៥០ពាន់លានរៀល(ប្រមាណ ២ ៥៦០លានដុល្លារ) នារយៈពេល១១ខែមកនេះ​។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង១១៤,១៣ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២១។

 
 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ចំណូលដែលប្រមូលបាននេះ គឺលើសផែនការរហូតដល់១៤,១៣ភាគរយ ។ 
 
បើតាមលោក គង់ វិបុល អគ្គនាយកពន្ធដារ កត្តាដែលធ្វើឱ្យការប្រមូលពន្ធលើសផែនការជាង១៤ភាគរយនេះ  គឺដោយសារកម្ពុជាគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈវិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការបើកប្រទេសឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ចាប់តាំងខែវិច្ឆិកាមក។ 
 
ជាមួយគ្នានេះ អគ្គនាយកពន្ធដារ  ក៏បានការកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ, ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(Tol E-Filing, E-Filing , E-Payment, GDT Tax Pre-filling app), ការពង្រឹងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការអន្តរាគមន៍របស់រដ្ឋាភិបាល ចំនួន១០ជុំកន្លងមក,  ការចុះអង្កេតសហគ្រាសតាមដងផ្លូវ បានផ្តល់នូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ ក្នុងការអនុវត្តគ្រប់គ្រងការចុះបញ្ជីពន្ធដារសហគ្រាស ជាដើម...៕

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com