ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជា អាចងើបឡើងរវង្វង់ ៣ភាគរយ នៅឆ្នាំ២០២១
16, Dec 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចងើបឡើងរវង្វង់ ៣ភាគរយ នៅឆ្នាំ២០២១។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបាន​ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅថ្ងៃទី១៥ ធ្នូ ។



សម្ដេច ហ៊ុន សែន បាននិយាយថា ចាប់តាំងពីបើកប្រទេសឡើងវិញ ឃើញសញ្ញាវិជ្ជមាននូវវិស័យមួយចំនួន ជាពិសេសចំណូលជាតិក៏មានការកើនឡើងដែរ។ «តាមការសន្និដ្ឋានរបស់ខ្ញុំ សេដ្ឋកិច្ចឆ្នាំ២០២១នេះ នៅជុំវិញ៣ភាគរយ។ ពិតមែនដែលយើងដាក់ ក្នុងច្បាប់ថវិកាថា កំណើនតែ២% ក៏ប៉ុន្ដែអង្គការមួយ បានវាយតម្លៃរួចជាស្រេចពីខែ១០ គឺយើង២,៨ភាគរយ ប៉ុន្ដែខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់យើង នឹងមាន២,៩ ឬ៣ ភាគរយ ឬអាចលើស៣តិចតួច»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
លោក ផាន់ ផល្លា អគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កំណើនសេដ្ឋកិច្ច ត្រូវបានព្យាករ មានចំនួន ២,៤ភាគរយ នៅឆ្នាំ២០២១។ ប៉ុន្តែកំណើននេះ នឹងអាចកើនឡើងលើសនេះ ដោយសារសន្ទុះចុងក្រោយនៃសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញ។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «យុទ្ធសាស្រ្ដស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី១៤ ធ្នូ លោក ផាន់ ផល្លា ក៏បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងវិលត្រឡប់ទៅ៧ភាគរយវិញ នៅឆ្នាំ២០២៤ តាមរយៈគោលនយោបាយស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com