កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប NBA ច្រើនប្រកួតត្រូវផ្អាក ក្រោយកីឡាករឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងច្រើនករណី
20, Dec 2021 , 11:38 am        
រូបភាព
ការប្រកួតក្នុងក្របខណ្ឌកីឡាបាល់បោះកំពូលអាម៉េរិក NBA ត្រូបានពន្យារពេលប្រកួតជាច្រើនគូ ក្រោយចំនួនកីឡាករឆ្លងកូវីដ-១៩កើនឡើងខ្លាំង។ តារាបាល់បោះល្បីៗមួយចំនួនមិនព្រមទទួលវ៉ាក់សាំងជំងឺកូវីដ-១៩នៅឡើយ។



ក្រុម Brooklyn Nets បានផ្អាកការប្រកួត២លើករួចមកហើយ ខណៈ Cleveland Cavaliers, Orlando Magic និង Philadelphia 76ers ក៏នឹងត្រូវលើកពេលប្រកួតផងដែរនៅសប្តាហ៍នេះ ដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងចម្លងកីឡាករច្រើនករណី។
 
មិនត្រឹមតែ៤ក្រុមខាងលើទេដែលប៉ះពាល់ការប្រកួត។ គិតចាប់ពីសប្តាហ៍មុនមក ជំនួប៧ប្រកួតក្នុងក្របខណ្ឌ NBA ត្រូវបានពន្យាររួចមកហើយ។ 
 
បើតាមការផ្សាយរបស់កាសែត BBC ក្រុម Brooklyn Nets ដែលកំពុងនាំមុខកំពូលតារាង NBA តំបន់ Eastern Conference មានកីឡាករ៩រូបឆ្លង ស្របពេលតារាឆ្នើមរបស់ពួកគេរួមមាន Kevin Durant, James Harden និង Kyrie Irving សុទ្ធតែបដិសេធមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

Tag:
 NBA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com