ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ ៦​យ៉ាង​ដែល​នាំអោយ​មាន​ជំងឺស្ត្រេស
03, Aug 2023 , 6:59 am        
រូបភាព
​ជំងឺស្ត្រេស គឺជា​រឿង​មួយ​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​ជួបប្រទះ ហើយ​ព្យាយាម​ចៀសវាង​វា​។ មាន​មនុស្ស​ជាច្រើន​បាន​រង​ទុក្ខ​ជាមួយ​បញ្ហា​នេះ ហើយ​ដែល​វា​បង្កអោយមាន​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូចជា ជំងឺ​មុន​លើ​ស្បែក បញ្ហា​តានតឹង​ផ្លូវចិត្ត ជំងឺ​បេះដូង សំពាធ​ឈាម​ឡើង​ខ្ពស់ និង​អការ​:​ឈឺក្បាល ជាដើម​។ វា​បាន​កើតឡើង​ដែល​ក្លាយជា​ទំលាប់​បន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​ដែល​ប៉ះពាល់​សុខភាព ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​។ ទាំងនេះ​ជា​ទំលាប់​ទាំង ៦​ដែល​អ្នក​គួរតែ​ចៀសវាង​។​



១. ក្តីបារម្ភ​
​ទោះបីជា មនុស្ស​គ្រប់គ្នា​បានដឹង​ហើយ​ថា​ក្តីបារម្ភ​វា​មិន​បាន​ផ្តល់​អ្វី​អោយ​អ្នកនោះ​ទេ តែ​ផ្ទុយទៅវិញ​គ្រាន់តែ​ធ្វើអោយ​អ្នក​មាន​ភាព​តានតឹង​តែប៉ុណ្ណោះ​។ អ្នក​គួរតែ​គិត​វិញ​ថា ការវិភាគ និង​គិត​ផ្តេសផ្តាស​ច្រើន​នោះ វា​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ទេ​។ អ្នក​គួរតែ​រៀន​ទទួល​ពី​ការពិត និង​ព្យាយាម​កុំ​ធ្វើ​អោយ​ស្ថានភាព​នោះ​កាន់តែ​អាក្រក់​ថែម​ទៀត​អី​។​
 
២. ព្យាយាម​តំរូវ​ចិត្ត​អ្នកដទៃ​
​ការ​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា គឺ​វា​ជា​រឿង​មួយ​លំបាក​ណាស់ ហើយ​ពេល​ខ្លះ​អ្នក​នឹង​មិន​បាន​ទទួល​អ្វី​មក​វិញ​ទេ មានតែ​ការស្តីបន្ទោស ដែល​ធ្វើអោយ​ខ្លួនឯង​ខូចចិត្ត​តែប៉ុណ្ណោះ​។ ព្យាយាម​ធ្វើ​អ្វី​តំរូវ​ចិត្ត​ខ្លួនឯង វា​ប្រសើរ​ជាង​តំរូវ​ចិត្ត​អ្នកដទៃ​។​
 
៣. គេង​មិនបាន​គ្រប់គ្រាន់​
​ការ​មិន​ងងុយគេង រឺ​ក៍​ការគេង​មិន​បាន​គ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​អោយ​មាន​ស្ត្រេ​ស ។​មនុស្សពេញវ័យ​ត្រូវកា​រគេង​អោយបាន​៧​ម៉ោង បើ​មិន​ដូច្នោះ​ទេ អាច​នាំអោយ​មាន ការ​ស្មុកស្មាញ អារម្មណ៍​ឆេវឆាវ ឆាប់​ភិតភ័យ មិន​ជ្រះ​ស្រឡះ ល្ហិតល្ហ័យ និង​ឆាប់​ខឹង​។ ទោះបីជា​អ្នក​មិន​ងងុយគេង​ក៏ដោយ ក៏​អ្នក​គួរតែ​ព្យាយាម​ដាក់ខ្លួន​នៅលើ​គ្រែ បិទ​ភ្នែក នោះ​អ្នកនឹង​គេង​លក់​នៅ​ពេក​ណា​មួយ​ដ៏​ឆាប់​។​
 
៤. ប្រៀបធៀប​ភាពជោគជ័យ​ជាមួយ​អ្នក​ដ៏​ទៃ​
​មាន​មនុស្ស​ជាច្រើន​ស្ថិត​នៅ​វ័យ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅឡើយ ហើយ​ពួក​ចាប់ផ្តើម​មើលឃើញ​ពី​ស្ថានភាព​ខ្លួនឯង នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ដើរចូល​ជាមួយ​មិត្តភក្តិ​ផ្សេងៗ​ទៀត​។ ដោយ​មានកា​រីកចំរើន​ខាង​ផ្នែក​បច្ចេកវិទ្យា​ជា​សកល មនុស្ស​ចាប់ផ្តើម​មាន​កា​រ​ប្រកួតប្រជែង​គ្នា​ខាង​ផ្នែក​សំភារ​:​និយម ទាំងនេះ​ធ្វើអោយ​មាន​ការចាប់ផ្តើម​ខិតខំ​ធ្វើ​ការ​ដើម្បើ​អោយ​ធ្វើ​អោយ​ស្មើ​គេ ហើយ​នៅពេល​នោះ​ហើយ​បញ្ហា​នេះ​បាន​ចូលមក​ដល់​ក្នុង​ជីវិត​។​
 
៥. ទំលាប់​គ្រប់គ្រង​អ្នកដទៃ​
​ទំលាប់​ចង់​គ្រប់គ្រង​ជីវិត​អ្នកដទៃ គឺជា​រឺគល់​មួយដ៏​សំខាន់​ដែល​នាំអោយ​មាន ស្ត្រេ​ស​។ មនុស្ស​ដែល​មាន​តំណែង​ខ្ពស់​នៅ​កន្លែង​ការងារ រឺក៏​ជា​មេ​គ្រួសារ​មួយ​ដែល​មាន​ទំលាប់​ចង់អោយ​អ្នក​នៅក្រោម​ខ្លួន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​។ រឿងនេះ​វា​អាច​នាំ​អោយ​ដ៏​ទៃ​មាន​ភាព​ជួរ​ចត់ និង​ភាព​តាង​តឹង​ដ៏​ធ្ងន់ធ្ងរ​។​
 
៦. ទំលាប់​ពន្យា​ពេល​
​ការពន្យា​ធ្វើ​រឿង​មួយ​សំ​រាប់​ថ្ងៃ​បន្ទាប់ អាច​ជួយ​អោយ​អ្នក​សំរាក​បាន​ថ្ងៃនោះ ប៉ុន្តែ​នៅពេលដែល​ការងារ​មិន​ទាន់​បាន​បំពេញ​នោះ​វា​បន្ត​ទុក​ច្រើន​ទៅៗ វា​ធ្វើអោយ​អ្នក​កើត​មាន​ស្ត្រេ​ស នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើ​វា​ក្នុងពេល​តែមួយ និង​បន្ទាន់​។ ជៀសវៀង​ធ្វើ​វា​នៅ​នាទីចុងក្រោយ ឬ​ថ្ងៃ​ចុងក្រោយ ត្រូវ​ធ្វើ​វា​ភ្លាមៗ ដូច​ពាក្យ​មួយ​និយាយថា​” ទង្វើ​របស់​អ្នក​នៅ​ថ្ងៃនេះ វា​ជា​លទ្ធផល​នៅ​ថ្ងៃស្អែក​”៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com