កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mino Raiola ថា Haaland អាចរង់ចាំចូលរួមជាមួយក្លិប Barcelona បាន
21, Dec 2021 , 11:29 pm        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
ការចុះកិច្ចសន្យានាំយក Erling Haaland ស្ថិតជាក្តីស្រមៃសម្រាប់ Barcelona ទោះបីជាពេលនេះពួកគេកំពុងតែជួបបញ្ហាហិរញ្ញវត្ថុក្ដី។ លោក Mino Raiola ភ្នាក់ងាររបស់ Haaland ក៏បានផ្តល់ក្តីសង្ឃឹមទៅកាន់ក្រុមនៅតំបន់ Catalonia មួយនេះថា Haaland អាចរង់ចាំពួកគេបាន។



ខណៈទីផ្សារដោះដូរកីឡាករនឹងបើកនាខែមករាឆ្នាំ២០២២ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ អាចនឹងត្រូវក្លិបធំៗជាច្រើនក្នុងពិភពលោកប្រកួតប្រជែងគ្នាចុះកុងត្រាយករូបគេ។ Real Madrid ព្រមទាំង Barcelona ក៏ដាក់ការចាប់អារម្មណ៍លើ Haaland ផងដែរខណៈលោក Riola អះអាងដែរថា Haaland នឹងបន្តលេងឱ្យក្លិប Borussia Dortmund ទៀត។
 
«តើ Haaland អាចរង់ចាំក្លិប Barcelona បានទេ? ពិតណាស់រូបគេអាចរង់ចាំអ្នកគ្រប់គ្នា ព្រោះពេលនេះយើងមិនទាន់មានការព្រមព្រៀងជាមួយក្លិបណាឡើយពេលនេះ។ យើងកំពុងតែសម្លឹងមើលឱកាសល្អបំផុតណាមួយសម្រាប់គាត់ (Haaland) និងខ្ញុំក៏មិនអាចបដិសេធដែលឱ្យគេបន្តលេងនៅ Dortmund មួយឆ្នាំទៀត។» លោក Raiola ប្រាប់ទៅកាន់ទូរទស្សន៍កីឡា NOS ថ្ងៃទី២០ខែធ្នូ។
 
មកដល់ពេលនេះ Barcelona ដែលស្ថិតក្រោមការដឹកនាំរបស់លោក Xavi Hernandez បានបន្តដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ បើទោះជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ លោក Riola បានរំពឹងថា Barcelona និងអាចត្រលប់មកកាន់ភាពខ្លាំងវិញនៅរដូវកាលបន្ទាប់។
 
«Barcelona តែងតែជាក្លិបមួយដ៏ខ្លាំងនិងធំបំផុតក្នុងពិភពលោក បើទោះពួកគេកំពុងជួបបញ្ហាក្នុងឆ្នាំនេះក្តី។ ក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំទៀត ពួកគេនឹងត្រលប់មកវិញយ៉ាងល្អ ហើយពួកគេនឹងមានថាមពលក្នុងការស្វែងរកសេដ្ឋកិច្ចដ៏ល្អប្រសើរឡើងវិញ។» លោក Riola បានបន្ថែមបែបនេះ៕

Tag:
 Mino Raiola
  Haaland
© រក្សាសិទ្ធិដោយ thmeythmey.com