កីឡាអន្តរជាតិ
អន្តរជាតិ
Alaba និង Isco ក៏ឆ្លងកូវីដ-១៩
22, Dec 2021 , 10:06 am        
រូបភាព
ខ្សែការពារ David Alaba និងបម្រើ Isco នៅថ្ងៃទី២១ ខែធ្នូបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ក្លិប Real Madrid។


 
ក្លិបយក្សអេស្ប៉ាញ អះអាងថា Alaba និង Isco ជាកីឡាករចុងក្រោយ ក្នុងចំណោមកីឡាករសរុបទាំង៨រូបរបស់ខ្លួន ដែលឆ្លងជំងឺរក្នុងរយៈពេលមួយសប្តាហ៍នេះ។
 
កីឡាករ៦នាក់ផ្សេងទៀតរបស់ Real Madrid ដែលបានឆ្លងកូវីដ-១៩ រួមមាន Luka Modric, Marcelo, Gareth Bale, Marco Asensio, Rodrygo និង Andriy Lunin។ អ្នកទាំង៨ ត្រូវដាល់ឱ្យនៅដាច់ដោយឡែក និងធ្វើតេស្តជាប្រចាំ ដើម្បីដឹងច្បាស់ថាពួកឆ្លងវីរុសបំប្លែងថ្មីឬអត់។
 
ក្រោយពីកីឡាករ កូនប្រុសលោក Carlo Ancelotti អ្នកចាត់ការទូទៅ Real Madrid រួមជាមួយជំនួយការបច្ចេកទេសលោក Davide ក៏តេស្តវិជ្ជមានជំងឺកូវីដ-១៩។
 
កីឡាករដែលឆ្លងកូវីដ-១៩ទាំង៨រូប នឹងត្រូវអវត្តមាននៅពេល Real Madrid ធ្វើដំណើរទៅជួប Athletic Bilbao ក្នុងការប្រកួត La Liga នៅរាត្រីថ្ងៃទី២២ ខែធ្នូ។
 
Real Madrid ស្ថិតនៅកំពូលតារាងលីគកំពូលអេស្ប៉ាញដោយរកបាន៤៣ពិន្ទុ នាំមុខក្រុមលេខ២ Sevilla ចំនួន៥ពិន្ទុ និងក្រុមលេខ៣ Real Betis ១០ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១៨លើកដូចគ្នា៕

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com