កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំជឿថា Nadal នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២២
23, Dec 2021 , 8:29 am        
រូបភាព
លោក Craig Tiley ប្រធានរៀបចំការប្រកួត Australian Open ជឿជាក់ថា កីឡាករ Rafael Nadal នឹងអាចមានវត្តមានក្នុងទីលានប្រកួត Melbourne Park នៃពានរង្វាន់ Grand Slam នេះក្នុងខែមករាឆ្នាំ២០២២ ខាងមុខ។


 
Rafael Nadal ធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវី-១៩ ក្រោយត្រឡប់ពីព្រឹត្តិការណ៍ Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី២១ ខែធ្នូ។ ​Nadal ក៏បាននិយាយថា រូបគេនឹងសម្រេចចិត្តអំពីអនាគតសម្រាប់ការប្រកួតពានរង្វាន់ខាងមុខប្រសិនបើរូបលោកបានធូរស្បើយពីជំងឺ។
 
«ខ្ញុំមានភាពជឿជាក់លើ Rafa ថា រូបគេនឹងអាចមានវត្តមាននៅទីនេះ។ កីឡាករដែលរកឃើញវិជ្ជមានកូវីដ-១៩ នឹងអាចចូលរួមប្រកួតបាន ប្រសិនបើការព្យាបាលរបស់ពួកគេទាន់ពេលវេលា និងមិនមានផលប៉ះពាល់ខ្លាំង។ ប្រលិនបើអ្នកតេស្តឃើញកូវីដ-១៩ ហើយចង់មកប្រកួតនៅ Australian Open ពេលវេលារបស់អ្នកគឺត្រូវព្យាបាល់ខ្លួនចាប់ពីពេលនេះទៅ» លោក Tiley បាននិយាយប្រាប់សារព័ត៌មានថ្ងៃទី២២ ខែធ្នូក្នុងទីលាន Melbourne Park។
 
មិនតែប៉ុណ្ណោះលោក Tiley ក៏បានរំលឹកបន្ថែមថា កីឡាករទាំងអស់រួមទាំងក្រុមបុគ្គលិកក្នុងការប្រកួត Australian Open គួរតែទទួលការចាក់វ៉ាក់សាំង ឬការធ្វើតេស្តពីសំណាក់ក្រុមគ្រូពេទ្យជំនាញផងដែរ៕

Tag:
 Rafael Nadal
  Australian Open
© រក្សាសិទ្ធិដោយ thmeythmey.com