កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup ៖ Liverpool ជួប Arsenal ឯ Spurs ប៉ះ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
23, Dec 2021 , 9:59 am        
រូបភាព
Liverpool បានឡើងទៅជួប Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ខណៈ Tottenham Hotspurs ត្រូវប៉ះ Chelsea។



Liverpool បានទម្លាក់ Leicester City​ នៅវគ្គ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី២២ ខែធ្នូ ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៥-៤ ក្រោយក្រុមទាំងពីរបញ្ចប់ការប្រកួត៩០នាទីក្នុងលទ្ធផល ៣-៣។ 
 
ហង្សក្រហមរបស់លោក Juergen Klopp នឹងត្រូវបន្តទៅជួប Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាំភ្លើងធំរបស់លោក Mikel Arteta បានទម្លាក់ Sunderland នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្នុងជ័យជម្នះ ៥-១។
 
ដោយឡែក Spurs បានយកឈ្នះ West Ham United ២-១ នៅជំនួបវគ្គ៨ក្រុមចុងក្រោយ ស្របពេល Chelsea ទទួលបានជ័យជម្នះលើក្រុម Brentford ២-០។ ក្រុមរហ្សនាមមាន់ខ្នាយមាស និងតោខៀវត្រូវបន្តប៉ះគ្នានៅវគ្គ១/២ផ្តាច់ព្រ័ត្រ។
 
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ពានរង្វាន់លំដាប់ទី៣អង់គ្លេស EFL Cup រដូវកាល ២០២១-២២ រវាងក្រុមទាំង៤ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៥ ខែមករា វេលាម៉ោង ២ និង៤៥នាទី -[ម៉ោងនៅកម្ពុជា] ដំណាលគ្នា និងជើងទី២ធ្វើនៅ៧ថ្ងៃបន្ទាប់៕
 

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com