កីឡាអន្តរជាតិ
អន្តរជាតិ
Ramos បានកាតក្រហមក្រោយលេង២ប្រកួតដំបូងនៅ Ligue 1 និងជាកាតទី២៧ក្នុងអាជីព
23, Dec 2021 , 12:59 pm        
រូបភាព
ក្រុមអ្នកមានបារាំង Paris Saint Germain បានត្រឹមចែកគ្នាម្នាក់១ពិន្ទុតែប៉ុណ្ណោះជាមួយក្រុមស្ថិតនៅតំបន់បាតតារាង Lorient ក្រោយប្រកួតស្មើ១-១ នាថ្ងៃទី២៣ខែធ្នូ។ ក្នុងការប្រកួតនោះខ្សែការពារ Sergio Ramos ទទួលបានកាតក្រហមលើកដំបូងនៅ Ligue 1 ដែរ។



Lorient ជាក្រុមដែលឈរលេខ១៩ ក្នុង Ligue 1 នាំមុខក្រុមភ្ញៀវ PSG នៅនាទី៤០ ដោយកីឡាករ Thomas Monconduit ។ ចំណែកគ្រាប់តាមស្មើរបស់ PSG រកបានដោយកីឡាករខ្សែប្រយុទ្ធ Mauro Icardi នៅនាទី៩០+១ ចុងវគ្គទីពីរ។
 
នៅនាទី៨១ ខ្សែការពារ Ramos បានបង្កកំហុស ហើយទទួលបានកាតលឿង។ ក្រោយមិនបាន៤នាទីផងនោះរូបគេត្រូវបានអាជ្ញាកណ្តាលផ្តល់កាតលឿងជាលើកទី២ ក្រោយ Ramos បានយកខ្លួនទៅពាំងកីឡកររបស់ Lorient ពេលកំពុងរត់។ នេះមានន័យថា Ramos ទទួលកាតក្រហមក្រោយលេង Lique 1 តែពីរប្រកួតប៉ុណ្ណោះ។
 
នេះជាកាតក្រហមទី២៧ ហើយក្នុងអាជីពរបស់អតីតខ្សែការពាររបស់ក្លិបអធិរាជស Real Madrid ។ កាតក្រហម២០ កើតឡើងនៅក្នុងលីគកំពូលអេស្ប៉ាញ La Liga។ 
ក្រោយផ្ទេរមកបារាំង ខ្សែការពារវ័យ៣៥ឆ្នាំនេះ លេងត្រឹមតែ ១៣០នាទីប៉ុណ្ណោះឱ្យក្លិបបារាំងមួយនេះ៕
 

Tag:
 Sergio Ramos
  Ligue 1
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com