ពីនេះ ពីនោះ
«កំសួល» និង «កម្សួល» មានន័យ​ខុសគ្នា
30, Dec 2021 , 7:29 am        
រូបភាព
យើងគួរ​​សរសេរ​ជំនួសគ្នា​រវាងពាក្យ «កំសួល»​ និង «កម្សួល» នោះឡើយ ព្រោះបើតាមការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរ​មានន័យ​ខុសគ្នា។

 
«កំសួល» គឺ ដុំឈើ ឬ អ្វី ៗ ដែលធ្វើឲ្យមានរាងកំប៉ែត, ទ្រវែង, មូល សម្រាប់ចងនឹងខ្សែសន្ទូច, រនងសន្ទូច, រនងមង, រនងអួនឲ្យអណ្តែត កុំឲ្យតួសន្ទូច ឬ ជើងមង, បាតអួនធ្លាក់ចុះដល់ដី។ កំសួលសន្ទូច, កំសួលមង ។
 
រីឯ «កម្សួល» មានន័យថា ចំហាយ ឬ អំណាចដែលឆួល ឬ ខ្សួលឡើង។ កម្សួលត្រជាក់, កម្សួលក្តៅ, កម្សួល​ភ្លើង៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com