កីឡាអន្តរជាតិ
អន្តរជាតិ
Barca សល់កីឡាករ៩នាក់និងអ្នកចាំទី៣នាក់ ខណៈកីឡាករ៣នាក់ទៀតឆ្លងកូវីដ-១៩
30, Dec 2021 , 2:30 pm        
រូបភាព
រូបភាព៖Daily Mail
រូបភាព៖Daily Mail
ក្រុមយក្សរបស់អេស្ប៉ាញ Barcelona បានប្រកាសនៅថ្ងៃទី២៩ខែធ្នូពីការរកឃើញកីឡាករ៣រូបបន្ថែមទៀតឆ្លងកូវីដ-១៩។ ក្លិបនេះ នៅមានកីឡាករនៅលើទីលានដែលមិនទាន់មានបញ្ហាហើយសម្រាប់ត្រៀមការប្រកួតមានតែ៩នាក់ និងអ្នកចាំទី៣នាក់ប៉ុណ្ណោះ។



Barca ដែលដឹកនាំដោយ Xavi Hernandez កំពុងជួបបញ្ហាខ្លាំងដោយកីឡាករក្នុងក្រុមឈុតធំនៅសល់តែ៩រូបសម្រាប់ត្រៀមការប្រកួតទល់ក្រុម Real Mallorca នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២។​ កីឡាករ៣រូបដែលទើបរកឃើញឆ្លងកូវីដ-១៩ មាន Ousmane Dembele, Samuel Umtiti និង Gavi បន្ទាប់ពីរកឃើញលើកីឡាករClement Lenglet និង Dani Alves ។
 
កីឡាករ៧រូបរបស់ Barca ដែលត្រូវអវត្តមានការប្រកួតទល់ក្រុម Real Mallorca ដោយកូវីដ-១៩ នាដើមឆ្នាំ ២០២២ខាងមុខមានខ្សែការពារ Dani Alves, Clement Lenglet,​ Samuel Umtiti, ខ្សែការពារស្លាបស្តាំ Jordi Alba, Alejandro Balde, ខ្សែបម្រើ Gavi និងខ្សែប្រយុទ្ធ Ousmane Dembele។ 
 
ចំណែកកីឡាករដែលមានបញ្ហារងរបួស៦រូបរួមមាន Ansu Fati, Pedri, Memphis Depay, Martin Braithwaite, Sergio Roberto នឹងមិនអាចជួយក្រុម Barca បានឡើយ ខណៈកីឡាករ​ Sergio Busquets ជាប់បម្រាម។
 
ដោយកីឡាករក្នុងក្រុមជាច្រើនត្រូវអវត្តមានដោយសារតែកូវីដ-១៩ រងរបួស និងជាប់បម្រាម មកដល់ពេលនេះ Barcelona នៅមានកីឡាករតែ១២នាក់ប៉ុណ្ណោះ។ កីឡាករលើទីលានមានតែ៩រូបរួមមានខ្សែការពារ Sergio Dest, Gerard Pique, Ronald Araujo, Oscar Mingueza និង Eric Carcia, ខ្សែបម្រើមាន Riqui Puig, Philippe Coutinho និង​ Frenkie de Jong, ខ្សែប្រយុទ្ធ Luuk de Jong និងអ្នកចាំទី៣រូបមាន Marc-Andre ter Stegen, Neto, Inaki Pena៕

Tag:
 Barcelona Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com