ពីនេះ ពីនោះ
«ឧបលិង្គ» មានន័យថា ផ្នូលគ្រោះកាច ឬចង្រៃ
× «ឧបលិង្គ» ចេញពីភាសាសង្ក្រឹត ដែលអានថា «អ៊ុប៉ៈលិង។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អានថា «អ៊ុប៉ៈលិង-គៈ»។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
«ឧបលិង្គ» មានន័យថា ផ្នូលអាក្រក់, ផ្នូលគ្រោះកាចឬចង្រៃ គឺផ្នូលដែលបណ្ដាលឲ្យឃើញមុនថានឹងមានគ្រោះកាចឬនឹងមានចង្រៃចូលមកឲ្យទោស : មានឧបលិង្គឲ្យឃើញជាមុន ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អានថា «អ៊ុប៉ៈលិង-គៈ» ដូចជា ឧបលិង្គការណ៍ ហេតុនៃផ្នូលអាក្រក់ ។ ឧបលិង្គលក្ខណៈ លក្ខណៈនៃឧបលិង្គ។ ឧបលិង្គសមុដ្ឋាន សមុដ្ឋាននៃឧបលិង្គ។ ល ។
ប្រើជា ពាក្យកាព្យ ថា : ឧបលិង្គសមុដ្ឋាន ចេញឲ្យឃើញបានថាពុំស្រួល នាំឲ្យវរចិត្តឆ្អិនក្ដៅក្ដួល រំជួលជូរមុខជាទុក្ខក្រៃ ។ គិតជួយរំដោះគ្រោះឲ្យផង ដើម្បីឲ្យឆ្លងផុតចង្រៃ បើរង់បង្អង់ឲ្យយូរថ្ងៃ ក្រែងលោចង្រៃរួបរឹតបាន ៕
© រក្សាសិទ្ធិដោយ thmeythmey.com