កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ បញ្ហាកីឡាកររងរបួសកំពុងជះផលប៉ះពាល់ខ្លាំងដល់ Chelsea
30, Dec 2021 , 5:29 pm        
រូបភាព
លោក Thomas Tuchel គ្រូបង្វឹក Chelsea ថ្ងៃទី៣០ ខែធ្នូ បានបន្តបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការប្រកួត Premier League ការសម្រេចចិត្តមិនសមរម្យរបស់អាជ្ញាកណ្តាលអំឡុងពេលប្រកួត ស្របពេលកូនក្រុមរបស់លោកជួបបញ្ហារងរបួសយ៉ាងខ្លាំង ។



គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់កំពុងជួបបញ្ហាទម្រង់លេងរបស់ក្រុមប្រែប្រួល។ លោក Tuchel បានស្តីបន្ទោសបញ្ហាទាំងនេះលើការរងរបួសរបស់កីឡាករ ព្រមទាំងបញ្ហាកូវីដ-១៩ ។នាថ្ងៃទី២៩ ខែធ្នូ ក្រុមលោក Tuchel បានបន្តបាត់បង់ពិន្ទុប្រជែងពានរង្វាន់ជាមួយក្រុមកំពូលតារាង Manchester City ក្រោយប្រកួតស្មើទល់ក្រុម Brighton & Hove Albion ក្នុងលទ្ធផល ១-១។
 
«ក្នុងកាលៈទេសៈនេះ វាច្រើនលើសលុបពេកហើយសម្រាប់យើង មិនដឹងថាទាមទារអ្វីពីកីឡាករឡើយ។ ពួកគេខិតខំអស់ហើយ។ កំពុងតែជួបបញ្ហារងរបួសខ្លាំងយ៉ាងនេះ និងកូវីដ-១៩ទៀត ពេលនេះយើងត្រូវទទួលយករឿងគ្រប់យ៉ាង។» លោក Tuchel និយាយប្រាប់អ្នកសារព័ត៌មានបែបនេះ។


 
លោក Tuchel ក៏បានរិះគន់ក្រុមអាជ្ញាកណ្តាលដែលបានកាត់សេចក្តីមិនយុត្តិធម៌សម្រាប់ក្រុមលោកទៀតផង។
 
«ទម្រង់លេង Brighton ល្អខ្លាំងណាស់ពួកគេគ្មានអីត្រូវចាញ់ឡើយ។ យើងក៏មានឱកាសធំៗច្រើនដូចជាការទទួលបានបាល់ពិន័យ១១ម៉ែត្រ វាពិតណាស់សឹងតែ១០០ភាគរយ។ តែអាជ្ញាកណ្តាលមិនព្រមពិនិត្យ VAR ឡើងវិញ ដែលធ្វើឱ្យយើងខកចិត្តខ្លាំងណាស់។» លោក Tuchel បន្ថែមបែបនេះ។
 
បច្ចុប្បន្ន Chelsea ឆ្លងកាត់២០ប្រកួត ឈរលេខ២បណ្តោះអាសន្នមាន៤២ពិន្ទុ ចំណែកក្រុមកំពូលតារាង Manchester City មាន៥០ពិន្ទុនាំមុខក្រុមតោខៀវរហូតដល់ទៅ៨ ពិន្ទុ ក្រុមលេខ៣ Liverpool ៤១ពិន្ទុ និងArsenal លេខ៤ មាន៣៥ពិន្ទុ៕

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com