កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ល្បីៗ១០រូប ដែលចូលនិវត្តន៍ក្នុងឆ្នាំ ២០២១
01, Jan 2022 , 2:39 pm        
រូបភាព
កីឡាករបាល់ទាត់១០រូប បានចូលនិវត្តន៍ក្នុងឆ្នាំ ២០២១ ។ ពួកគេបានប្រកាសចាកចេញពីកីឡា ដែលជាក្តីស្រលាញ់របស់ពួកគេខ្លាំងបំផុត ខណៈបញ្ហាអាយុច្រើន និងសុខភាព មិនអនុគ្រោះដល់ពួកគេ។



បើទោះបីជាពួកគេបានបញ្ចប់អាជីពជាកីឡាករលំដាប់ពិភពលោកក្តី តែពួកគេបានជួយដល់ការអភិវឌ្ឈបាល់ទាត់ ក៏ដូចជាធ្លាប់បានផ្តល់នូវចំណីចក្ខុទៅដល់ទស្សនិកជន និងអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកទាំងមូល។
 
ក្នុងឆ្នាំ២០២១នេះ កីឡាករល្បីឈ្មោះ១០រូប បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ក្នុងនោះក៏រួមមានវីរៈបុរសក្រុមបិសាចក្រហម Manchester United មួយរូបគឺ Wayne Rooney។ មកដល់ខែធ្នូឆ្នាំ ២០២១ នេះអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Kun Aguero ក៏បានប្រកាសចូលនិវត្តន៍ផងដែរ ដោយសារតែបញ្ហាបេះដូង។
 
ខាងក្រោមនេះគឺជាកីឡាករទាំង១០ល្បីឈ្មោះទាំង១០ ដែលបានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ ២០២១ បើតាមគេហទំព័រ Kick Off
 
១. Mario Mandzukic អតីតកីឡាករ Atletico Madrid, Juventus, AC Milan បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៥ឆ្នាំ នាថ្ងៃទី ២៣ខែកញ្ញាឆ្នាំ ២០២១ ។
 
២. Wayne Rooney អតីតកីឡាករក្រុម Everton, បិសាចក្រហម Manchester United បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៥ឆ្នាំ កាលពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១។
 
៣. Wes Morgan អតីតកីឡាករក្រុម Leicester City បានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៧ឆ្នាំ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១។
 
៤. Yohan Cabaye អតីតកីឡាករ Newcastle, Crystal Palace, Saint Etienne បានប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៥ឆ្នាំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
 
៥. Arjen Robben អតីតកីឡាករ Real Madrid, Bayern Munich បានប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៧ឆ្នាំ កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១។
 
៦. Sami Khedira អតីតកីឡាករ Real Madrid, Juventus, Bayern Munich បានប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៤ឆ្នាំ កាលពីថ្ងៃទី២០ខែ ឧសភា ឆ្នាំ២០២១។
 
៧. Nicklas Bendtner អតីតកីឡាករ Arsenal បានប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៣ឆ្នាំ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២១។
 
៨. Vedran Corluka អតីតកីឡាករ Spurs, FC Lokomotiv Moscow បានប្រកាសចូលនិវត្តន៍វ័យ ៣៥ឆ្នាំ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១។
 
៩. Antonio Valencia អតីតខ្សែការពារស្លាប Manchester United បានប្រកាសចូលនិវត្តន៍វ័យ ៣៥ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១។
 
១០. Sergio Kun Aguero អតីតខ្សែប្រយុទ្ធ Manchester City បានប្រកាសចូលនិវត្តន៍វ័យ ៣៣ឆ្នាំដោយសារបញ្ហាបេះដូង កាលពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០២១។
 
កីឡាករទាំង១០នេះ សុទ្ធតែធ្លាប់ជួយក្លិបរបស់ពួកគេ ឱ្យលើកពានក្នុងលីគនីមួយៗ និងពានរង្វាន់ផ្សេងៗទៀតដែរ ក្នុងអំឡុងពេលប្រកបអាជីព៕
 
 

Tag:
 Top 10 Players Who retired in 2021
© រក្សាសិទ្ធិដោយ thmeythmey.com