កីឡាអន្តរជាតិ
អន្តរជាតិ
Biles, Osaka, Ronaldo, Messi ស្ថិតក្នុងចំណោមអត្តពលិកមានឥទ្ធិពលបំផុតទាំង១០លើលោក
01, Jan 2022 , 4:39 pm        
រូបភាព
កីឡាការិនីបីរូប Simone Biles, Naomi Osaka និង Ashlyn Harris រួមជាមួយកីឡាករ៧រូបទៀតដូចជា Lionel Messi, Cristiano Ronaldo, Canelo Álvarez, Lewis Hamilton, Roger Federer និង Novak Djokovic ជាប់ឈ្មោះក្នុងចំណោមអត្តពលិកដែលមានឥទ្ធិពលបំផុតទាំង១០ ប្រចាំឆ្នាំ២០២១។


ការចាត់ថ្នាក់លើអត្តពលិកដើម្បីបញ្ជាក់ថា ពួកគេជាបុគ្គលមានឥទ្ធិពល ដោយយោងតាមការសិក្សា ដែលផ្អែកលើការវិភាគលើរឿងរ៉ាវពួកគេ និងការចាប់អារម្មណ៍ទូទៅលើបណ្តាញសង្គម។ អ្វីដែលគួរកត់សម្គាល់នៅឆ្នាំ២០២១ មានកីឡាការិនីដល់ទៅ៣រូប បានបង្ហាញភាពលេចធ្លោ ដែលធ្វើឱ្យពិភលោកចាប់អារម្មណ៍។
 
វិធីសាស្រ្តក្នុងការផ្តល់ពិន្ទុទៅលើកីឡាករ កីឡាការិនី ត្រូវមើលលើចំណុចសំខាន់ៗចំនួន៥លើគណនីបណ្តាញសង្គម Facebook, Twitter, Instagram និង TikTok របស់ពូគេ។ ៥ចំណុញនោះរួមមាន៖ ១ ភាពទាក់ទាងក្នុងការបង្ហោះអ្វីមួយដែលមិនមានលក្ខណទីផ្សារពេក ២.ចំនួន Reach ទី៣.ចំនួន Engagement ទី៤.ការគាំទ្ររបស់អ្នកគាំទ្រ និងទី៥ ការអំពាវនាវរបស់អ្នកគាំទ្រ។ 
ក្នុងចំណោមអត្តពលិកទាំង១០ដែលមានឥទ្ធិពលលើលោក កីឡាការិនីកាយសម្ព័ន្ធ Simone Biles ដែលទទួលការចាប់អារម្មណ័ខ្លាំងនៅព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ពាក់ព័ន្ធបញ្ហាបៀតបៀនផ្លូវភេទ ស្ថិតនៅចំណាត់ថ្នាក់ទី១។
 
Naomi Osaka នៅលេខ២ បន្ទាប់កីឡាការិនីវាយកូនបាល់ជប៉ុនវ័យ២៣ឆ្នាំ ក្លាយជាឥស្សរជនដ៏អស្ចារ្យ ដែលបានបញ្ចេញសំឡេង ដើម្បីបង្ហាញពីបញ្ហាផ្លូវចិត្ត ដែលអត្តពលិកអាជីពផ្សេងទៀតបានរងគ្រោះ។ 
 
កីឡាការិនីបាល់ទាត់ Ashlyn Harris នៅលេខ៣។ Harris ដែលជួយអាម៉េរិកឈ្នះជើងឯកWorld Cup ២សម័យ និងជាអ្នកគាំទ្រយ៉ាងខ្លាំងក្លាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ Harris បានរៀបការជាមួយកីឡការិនី Ali warrior របស់អាម៉េរិកដូចគ្នា និងមានកូនស្រីម្នាក់ឈ្មោះ Sloane Phillips ផង។
 
Canelo Alvarez អ្នកប្រដាល់ម៉ិកស៊ិកឈរលេខរៀងទី៤ ក្នុងនាមអត្តពលិកមានឥទ្ធិពល តាមពីក្រោយដោយ Paulo Dybala និង Cristiano Ronaldo ដែលនៅលេខ៥ និងលេខ៦។ អ្នកវាយកូនបាល់ Novak Djokovic ស្ថិតនៅចំណាត់ថ្នាក់ទី៧ ខណៈ គឺ Lionel Messi នៅលេខ៨។ Roger Federer អ្នកវាយកូនបាល់ឈរលេខ៩ ឯលេខ១០ Lewis Hamilton ដែលរងជើងឯកប្រណាំងរថយន្តពិភពលោក Formula One ប្រចាំឆ្នាំ២០២១៕
 
 
 

Tag:
 អត្តពលិកមានឥទ្ធិពលបំផុត
  Simone Biles
© រក្សាសិទ្ធិដោយ thmeythmey.com