កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ដកខ្លួនពីការប្រកួត ATP Cup នៅអូស្ត្រាលី
30, Dec 2021 , 9:29 pm        
រូបភាព
កីឡាករលំដាប់លេខ១ ពិភពលោក Novak Djokovic បានដកខ្លួនចេញពីការប្រកួតពានរង្វាន់ ATP Cup ក្នុងទីក្រុងស៊ីដនី។ Djokovic ក៏កំពុងតែស្ទាក់ស្ទើអំពីការចូលរួមប្រកួតការពារតំណែងជើងឯករបស់ខ្លួននៅ Australian Open នៅឆ្នាំ២០២២ ផងដែរ។



Djokovic មិនទាន់សម្រេចចិត្តថា ទៅប្រកួតការពារតំណែងជើងឯក Grand Slam របស់គេនៅឡើយបើទោះបីគណៈកម្មការ​រៀបចំ បានដាក់ឈ្មោះកីឡាករសញ្ជាតិស៊ែប៊ីរូបនេះក្នុងបញ្ជីឈ្មោះកីឡាករក្តី។ កាលខែវិច្ឆិកាកន្លងទៅ អ្នករៀបចំការប្រកួត Australian Open ឆ្នាំ២០២២ ប្រកាសថា កីឡាករត្រូវប្រកួត ព្រមទាំងក្រុមការងារក្នុងការប្រកួតទាំងអស់ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សិន។
 
លោក Srdjan Djokovic ឪពុករបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានលើកឡើងថា ម្ចាស់ជើងឯក Australian Open ៩លើក បដិសេធមិនចូលរួមប្រកួតនៅអូស្រ្តាលីឡើយប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតលើកលែងការចាក់វ៉ាក់សាំងលើកីឡាករ។»
 
កីឡាករលំដាប់លេខ៣៣ពិភពលោក Dusan Lajovic ត្រូវជំនួសតំណែង Novak Djokovic ក្នុងនាមជាប្រធានក្រុមស៊ែប៊ីសម្រាប់ការប្រកួត ATP Cup ទីក្រុងស៊ីដនី៕

Tag:
 Novak Djokovic
  ATP Cup
© រក្សាសិទ្ធិដោយ thmeythmey.com