កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវាយកូនបាល់១០រូបដែលឈ្នះ Grand Slam ច្រើនជាងគេ
31, Dec 2021 , 1:59 pm        
រូបភាព
Grand Slam  ត្រូវបានគេចាត់ទុកថាជាការប្រកួតកីឡាវាយកូនបាល់ល្បីល្បាញមួយនៅក្នុងពិភពលោក ដោយមាន៤កម្មវិធី។​ ត្រឹមឆ្នាំ ២០២១ Novak Djokovic Roger Federer និង Rafael Nadal ឈ្នះ Grand Slam ២០លើកដូចគ្នា។



ពានរង្វាន់ Grand Slam លេចជារូបរាងក្នុងឆ្នាំ១៨៧៧ នាទីក្រុង Wimbledon ប្រទេសអង់គ្លេស។ ក្រោយមក អាម៉េរិកទទួលបានការប្រកួតថ្នាក់ Grand Slam នៅឆ្នាំ១៨៨១, បារាំងនៅឆ្នាំ១៨៩១ និងអូស្រ្តាលីនៅឆ្នាំ ១៩០៥។ កម្មវិធីនៅប្រទេសទាំង៤នេះ ក៏ជាប់ឈ្មោះជាពានរង្វាន់ធំទាំង៤ដល់សព្វថ្ងៃ។


 
ជារៀងរាល់ឆ្នាំ អូស្ត្រាលីជារៀបចំការប្រកួតដំបូងគេនាដើមឆ្នាំក្នុងខែមករាក្នុងព្រឹត្តិការណ៍ Australia Open។ Grand Slam ទី២ ធ្វើឡើងក្នុងខែឧសភាធ្វើឡើងនៅបារាំង គឺFrench Open ហើយ លើកទី៣ ធ្វើនៅចន្លោះខែមិថុនានិងខែកក្កដានៅអង់គ្លេស គឺ Wimbledon និងលើកទី៤ រៀបចំចន្លោះខែសីហានិងខែកញ្ញានៅអាម៉េរិកនៃព្រឹត្តិការណ៍ US Open ។
 
ខាងក្រោមនេះគឺជាកីឡាករដែលឈ្នះពានរង្វាន់ Grand Slam បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តវាយកូនបាល់គិតត្រឹមឆ្នាំ ២០២១នេះ៖



១. Roger Federer ឈ្នះពានរង្វាន់ Grand Slam ២០លើកដោយឈ្នះលើកដំបូងក្នុងឆ្នាំ២០០៣ នាកម្មវិធី Wimbledon Open និងឈ្នះចុងក្រោយឆ្នាំ២០១៨ ក្នុងកម្មវិធី Australian Open



២. Rafael Nadal ឈ្នះពានរង្វាន់ Grand Slam ២០លើក ដោយលើកដំបួងក្នុងឆ្នាំ២០០៥ នៅកម្មវិធី French Open និងឈ្នះចុងក្រោយក្នុងឆ្នាំ ២០២០ក្នុងកម្មវិធី French Open



៣. Novak Djokovic ឈ្នះពានរង្វាន់​Grand Slam ២០លើកគិតត្រឹមឆ្នាំ ២០២១ .រូបគេបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកម្មវិធី Wimbledon ឆ្នាំ២០២១
៤. លោក Pete Sampras ឈ្នះពានរង្វាន់ Grand Slam ១៤លើកអំឡុងជាកីឡាករដោយលោកបានឈ្នះលើកដំបូងក្នុងឆ្នាំ១៩៩០ នៅ  US Open  និងលើកចុងក្រោយក្នុងឆ្នាំ ២០០២ នៅ  US Open 
៥. លោក Roy Emerson ឈ្នះពានរង្វាន់ Grand Slam ចំនួន១២លើកអំឡុងជាកីឡាករដោយឈ្នះលើកដំបូងក្នុងឆ្នាំ ១៩៦១ នៃកម្មវិធី Australian Open និងចុងក្រោយ​ឆ្នាំ១៩៦៧ នៅ France Open
៦. លោក Bjorn Borg នឈ្នះពានរង្វាន់ Grand Slam ចំនួន១១លើក ដោយឈ្នះលើកដំបូងក្នុងឆ្នាំ ១៩៧៤ នៅ Australian Open និងលើកចុងក្រោយនៅឆ្នាំ១៩៨១ នៅ  US Open
៧. លោក  Rodney Laver ឈ្នះពានរង្វាន់ Grand Slam ចំនួន ១១លើក ដោយឈ្នះលើកដំបូងក្នុងឆ្នាំ១៩៦០ នៅ Australian Open និងលើកចុងក្រោយឆ្នាំ១៩៦៩ នៅ US Open
៨. លោក Bill Tilden ឈ្នះពានរង្វាន់ Grand Slam ចំនួន ១០លើកអំឡុងជាកីឡាករ
៩. លោក Frederick Perry  លោកឈ្នះពានរង្វាន់ Grand Slam ចំនួន៨លើកកាលអំឡុងជាកីឡាករ
១០. លោក Andre Agassi បច្ចប្បន្នវ័យ ៥១ឆ្នាំ ឈ្នះពានរង្វាន់ Grand Slam ចំនួន៨លើកអំឡុងជាកីឡាករ៕

Tag:
 Grand Slam Tournament
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com