កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវ័យក្មេងថ្លៃជាងគេទាំង១០៖ Fati របស់ Barca ឈរលេខ១ តម្លៃ៩០លានដុល្លារ
31, Dec 2021 , 4:39 pm        
រូបភាព
កីឡាករបាល់ទាត់វ័យក្មេងមួយចំនួននៅលីគធំៗ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពបាល់ទាត់ តាមរយៈទេពកោសល្យលេចធ្លោរបស់ពួកគេ។ របៀបលេងដ៏អស្ចារ្យ បានធ្វើឱ្យពួកគេកើនតម្លៃខ្លួនខ្ពស់ ខណៈអាយុក្រោម២០ឆ្នាំនៅឡើយ។ Ansu Fati ខ្សែប្រយុទ្ធ​ក្រុម Barcelona បាន​ក្លាយជា​កីឡាករ​​វ័យក្មេង​ថ្លៃ​ជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ន តម្លៃ៩០លាន​ដុល្លារ​អាមេរិក​។



បើតាម​របាយការណ៍រ​បស់ Soccerex ដែលជា​ស្ថាប័ន​វាយតម្លៃ​ក្នុង​វិស័យ​ជំនួញ​កីឡាបាល់ទាត់​​ពិភពលោក​ បានបង្ហាញតម្លៃ​កីឡាករ​បាល់ទាត់វ័យក្មេងចាប់ពីអាយុ២០ឆ្នាំចុះ​ចំនួន​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០២១​នេះ។ 
 
ចំណោមកីឡាករទាំង១០ ភាគច្រើនជាកីឡាករនៅអឺរ៉ុប និងកំពុងប្រកអាជីពក្នុងលីគកំពូលៗនៅអឺរ៉ុបផងដែរ។
​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​កីឡាករវ័យក្មេង​​ក្រោមអាយុ២០ឆ្នាំទាំង១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ថ្ងៃ​ជាងគេ​សម្រាប់​ឆ្នាំ​២០២១៖
 
១. កីឡាករអេស្ប៉ាញ Ansu Fati របស់ Barcelona (៩០លានដុល្លារ)
២. កីឡាករបារាំង Eduardo Camavinga របស់ Real Madrid (៦៨លានដុល្លារ)
៣. កីឡាករអេស្ប៉ាញ Pedri របស់ Barcelona (៥៦លានដុល្លារ)
៤. កីឡាករអង់គ្លេស Mason Greenwood របស់ Manchester United (៥៦លានដុល្លារ)
៥. កីឡាករអាល្លឺម៉ង់ Florian Wirtz របស់ Bayer Leverkusen (៥១លានដុល្លារ)
៦. កីឡាករអង់គ្លេស Bukayo Saka របស់ Arsenal (៥១លានដុល្លារ)
៧. កីឡារកសញ្ជាតិអាម៉េរិក Giovanni Reyna របស់ Borussia Dortmund (៤៣លានដុល្លារ)
៨. កីឡាករអង់គ្លេស Jude Bellingham របស់ Borussia Dortmund (៣៩លានដុល្លារ)
៩. កីឡាករបារាំង Rayan Cherki របស់ Lyon (២៨លានដុល្លារ)
១០. កីឡាករប្រេស៊ីល Gabriel Veron របស់ Palmeiras (២៨លានដុល្លារ)៕

Tag:
 កីឡាករវ័យក្មេងថ្លៃជាងគេ
© រក្សាសិទ្ធិដោយ thmeythmey.com