ជាតិ
ឆ្នាំ២០២២, Thmeythmey.com នឹងបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរសៀវភៅ
31, Dec 2021 , 3:51 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តបើកវគ្គបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀតក្រៅពីជំនាញសារព័ត៌មាន។ នៅឆ្នាំ២០២២ខាងមុខនេះ, Thmeythmey.com នឹងបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរសៀវភៅ។



ជំហានថ្មីនៅលើសារព័ត៌មានអេឡិចត្រូនិកថ្មីៗ។ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ សារព័ត៌មានអេឡិច ត្រូនិកថ្មីៗ (Thmeythmey.com) គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរសៀវភៅ។ សៀវភៅមានច្រើនប្រភេទ ហើយរបៀបសរសេរក៏មានច្រើនរបៀបផងដែរ។ សៀវភៅប្រលោមលោក, សៀវភៅរឿងប្រឌិត, សៀវភៅឯកសារ, សៀវភៅរឿងពិត, សៀវភៅជីវប្រវត្តិ។ល។ ដើម្បីសរសេរសៀវភៅ ស្មេរត្រូវចេះស្រាវជ្រាវប្រវត្តិនៃរឿង, ប្រមូលព័ត៌មាន, បង្កើតស្ទីលនៃការសរសេរ,  បង្កើតជំពូកនីមួយៗ។ល។ បន្ទាប់មក ស្មេរក៏ត្រូវយល់ពីរបៀបរចនាទំព័រផងដែរ។។ 
 
លោក Pierre Gillette ជនជាតិបារាំង ដែលជាអ្នកសារព័ត៌មានជើងចាស់ និងធ្លាប់សរសេរសៀវភៅជាច្រើនក្បាល នឹងដឹកនាំវគ្គបណ្តុះបណ្តាលជំនាញសរសេរសៀវភៅនេះ។ លោក លាង ឌឺលុច ចាងហ្វាងការផ្សាយនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ នឹងចូលរួមចែករំលែកចំណេះដឹងពីរបៀបនៃការសរសេរ និងនិតិវិធីនៃការត្រួតពិនិត្យសៀវភៅមុនការបោះពុម្ពរហូតដល់ដំណាក់កាលបោះពុម្ព៕ សូមទំនាក់ទំនងដើម្បីទទួលព័ត៌មានលម្អិតតាមប្រព័ន្ធTelegram៖ 012 862 509 (គី សុខលីម)៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com