ជាតិ
សម្តេច​ ហ៊ុន សែន ស្នើឲ្យមាន​ Telegram ដើម្បីឲ្យពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍
03, Jan 2022 , 9:09 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹក​ចិត្តឲ្យ​ស្នងការដ្ឋាននគរបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធតេឡេក្រាម ដើម្បី​ឲ្យពលរដ្ឋជួយថតអ្នក​ល្មើស​ចរាចរណ៍។



នា​ពិធីបើក​ការដ្ឋាន​សាងសង់ និង​លើកកម្រិតគុណភាពផ្លូវជាតិ​លេខ​៤៨ ពីអូរជ្រៅ​ទៅ​ដល់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រឹកថ្ងៃទី​៣ ខែមករា នេះ បាន​គូសបញ្ជាក់ថា ប្រព័ន្ធតេឡេក្រាម​នឹង​អាច​ជួយ​សម្រួល​ដល់ការគោរព​ច្បាប់ចរាចរណ៍ ដោយគ្រោះថ្នាក់ មាន​កម្រិត​ខ្ពស់ជាងកូវីដ-១៩។

សម្តេច​ស្នើឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន ពិភាក្សាជាមួយ​សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លើករណីនេះ។ សម្តេច​ថា ពលរដ្ឋអាច​បាញ់​បញ្ជូន​រូបភាពល្មើ​សចរាចរណ៍​ទៅកាន់សមត្ថកិច្ចភ្លាមៗ៕



© រក្សាសិទ្ធិដោយ thmeythmey.com