កីឡាអន្តរជាតិ
អន្តរជាតិ
Messi ស្ថិតក្នុងចំណោមកីឡាករ៤រូបរបស់ PSG ដែលឆ្លងជំងឺកូវីដ-១៩
03, Jan 2022 , 11:45 am        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ស្ថិតកីឡាករ៤រូបរបស់ក្លិប ​Paris Saint Germain ដែលមានតេស្តវិជ្ជមានកូវីដ-១៩ មុនប្រកួត French Cup ទល់ក្រុមលីគលំដាប់ទី៤ Vannes នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។


 
ក្រៅពី Messi កីឡាករ៣នាក់ទៀតមាន Juan Bernat, Nathan Bitumazala និង Sergio Rico ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានក្លិបអ្នកមានបារាំង PSG សម្រេចដាក់រូបគេឱ្យនៅដាច់ដោយឡែកដើម្បីព្យាបាលជំងឺកូវីដ-១៩ ជាមួយកីឡាករ៣រូបផ្សេងទៀត។ 
 
លោក Mauricio Pochettino អ្នកចាត់ការក្រុម PSG បញ្ជាក់ថា Messi កំពុងស្ថិតនៅអាហ្សង់ទីនដើម្បីបានចំណាយពេលសម្រាករដូវរងារ ប៉ុន្តែក្រោយពេលតេស្តវិជ្ជមានកូវីដ-១៩ ។ បើតាមអ្នកចាត់ការរូបនេះ ក្លិប PSG មិនអនុញ្ញាតឱ្យ Messi ធ្វើដំណើរត្រលប់មកបារាំងវិញឡើយរហូតទាល់តែជាពីជំងឺកូវីដ-១៩។
 
«ខ្ញុំមិនអាចប្រាប់ពីពេលវេលាជាក់លាក់ណាមួយពីការធ្វើដំណើរត្រលប់មកវិញរបស់ Messi ឡើយ។» នេះបើតាមលោក Pochettino និយាយក្នុងសន្និសីទកាសែតមុនការប្រកួត។
PSG នឹងត្រូវបន្តការលេងប្រកួត Ligue 1 លើកដំបូងសម្រាប់ឆ្នាំ២០២២ ដោយត្រូវប៉ះក្រុម Lyon នៅថ្ងៃទី៩ខែមករាឆ្នាំ២០២២។ 
 
សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar វិញរូបគេក៏មិនទាន់អាចចូលរួមជួយក្រុមបាននៅឡើយ ខណៈពេលកំពុងតែសម្រាកព្យាបាលរបួសក្នុងប្រទេសប្រេស៊ីល៕

Tag:
 Lionel Messi Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com