COVID-19
អន្តរជាតិ
អ៊ីស្រាអែលរកឃើញអ្នកកើតជំងឺ Florona ដែលឆ្លងកូវីដ-១៩ និងផ្តាសាយដំណាលគ្នា
03, Jan 2022 , 4:26 pm        
រូបភាព
អ៊ីស្រាអែល បានកត់ត្រាករណីជំងឺ Florona ដំបូង ដោយអ្នកជំងឺឆ្លងកូវីដ-១៩ និងផ្តាសាយក្នុងពេលតែមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Ynetnews ដោយបានអះអាងថា អ្នកជំងឺជាម្តាយវ័យក្មេងម្នាក់ ដែលមិនបានចាក់វ៉ាក់សាំង។



បើតាមរបាយការណ៍ ក្រសួងសុខាភិបាលអ៊ីស្រាអែល នៅតែបន្តតាមដានករណីនេះ ហើយមិនទាន់មានការសន្និដ្ឋានថា ការឆ្លងមេរោគទាំងពីរដំណាលគ្នា បង្ករឲ្យមានសភាពជំងឺកាន់តែធ្ងន់ធ្ងរនោះឡើយ។

វេជ្ជបណ្ឌិត Arnon Vizhnitser ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យ Beilinson ក្រុង Petah Tikva បានបញ្ជាក់ថា អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានមេរោគផ្តាសាយ និងកូរ៉ូណាវីរុស ក្នុងពេលតែមួយ ហើយអ្នកជំងឺពិបាកដកដង្ហើម។

អ្នកជំនាញបានអះអាងថា Florona មិនមែនជាប្រភេទថ្មីនៃកូវីដ-១៩នោះឡើយ ប៉ុន្តែជាជំងឺដែលមានវត្តមានមេរោគពីរក្នុងពេលតែមួយ។

បច្ចុប្បន្ន អ៊ីស្រាអែល រៀបចំយុទ្ធនាការចាក់ដូសទី៤បង្ការកូវីដ-១៩ ខណៈចំនួនករណីដែលបង្ករដោយអូមីក្រុងក៏កំពុងកើនឡើងផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com