COVID-19
ជាតិ
កម្ពុជារកឃើញកូវីដ-១៩ប្រភេទ«អូមីក្រុង»៣០នាក់ទៀត ដោយ១ករណីឆ្លងក្នុងសហគមន៍
09, Jan 2022 , 12:11 pm        
រូបភាព
កម្ពុជា បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង» ចំនួន ៣០នាក់ទៀត នៅថ្ងៃទី៨ មករា ក្នុងនោះ ១ករណី រកឃើញក្នុងសហគមន៍ និង២៩ករណីទៀតនាំចូលពីបរទេស។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ មករានេះ ក៏បានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយចំនួន ១១នាក់ផងដែរ។

 
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៨មករា កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទ«អូមីក្រុង» ប្រមាណ ១៧០ករណីហើយ។ ​ករណីក្នុងសហគមន៍១នាក់ដំបូង ក៏ត្រូវបានក្រសួងសុភិបាល ប្រកាសនៅយប់ថ្ងៃទី៨ មករាដែរ ដែលជាលើបុរសខ្មែរអាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 
 
 
កម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុប ១២០ ៦២១នាក់ ក្នុងនោះនាំចូល ២០ ០៣៦នាក់។ អ្នកជាសះស្បើយមានចំនួន ១១៧ ០១៤ និងស្លាប់ចំនួន ៣ ០១៥នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com