កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ ម្ចាស់ផ្ទះកាមេរូន ឡើងវគ្គ១៦ក្រុមមុនគេ
14, Jan 2022 , 10:00 am        
រូបភាព
ម្ចាស់ផ្ទះកាមេរូនបានក្លាយជាក្រុមដំបូងគេ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាហ្រ្វ៊ិក Africa Cup of Nations ឆ្នាំ២០២១ ដែលបានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បើទោះនៅសល់មួយប្រកួតទៀត។



កាមេរូនកក់កៅអីទៅកាន់វគ្គខ្វែងមុនគេ តាមរយៈការយកឈ្នះអេត្យូពីក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល A នៅថ្ងៃទី១៣ ខែមករា។ នៅជំនួបបើកឆាក ម្ចាស់ផ្ទះព្រឹត្តិការណ៍អាហ្វ្រ៊ិកមួយនេះ ឈ្នះបួគីណាហ្វាសូ ២-១។
 
ដោយមាន៦ពិន្ទុ នាំមុខក្រុមលេខ២ បួគីណាហ្វាសូ និងក្រុមលេខ៣កាប់វែរចំនួន៣ពិន្ទុពីការប្រកួត២លើកដូចគ្នា មានន័យថាកាមេរូន បានសិទ្ធិដោយស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បើទោះការប្រកួតនៅសល់មួយលើកទៀតក្តី។
 
នៅក្នុងពូល A នេះ ក្រុមបាតតារាងអេត្យូពីដែលមិនទាន់រកបានពិន្ទុសោះ នៅមានឱកាសតិចតួចដែរក្នុងការប្រជែងយកចំណាត់ថ្នាក់ទី២ ឬលេខ៣ល្អបំផុត ដើម្បីបានកៅអីទៅវគ្គខ្វែង។ ជំនួបចុងក្រោយ កាមេរូនជួបកាប់វែរ ខណៈអេត្យូពីត្រូវតតាំងជាមួយបួគីណាហ្វាសូ៕

Tag:
 Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com