កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជាសះស្បើយពីកូវីដ-១៩
14, Jan 2022 , 4:21 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។ រូបគេបានឆ្លងជំងឺនេះ កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ។



ក្លិប Paris Saint Germain បានធ្វើតេស្តរកឃើញកូវីដ-១៩ លើកីឡាករសញ្ជាតិអាហ្សង់ទីន ក្រោយរូបគេសម្រាករដូវរងារ។ ពេលនោះ Messi បានខកខានប្រកួតដែល PSG យកឈ្នះលើ Vannes ៤-០ នៅពានរង្វាន់ Coupe de France។
 
Messi ក៏បានសរសេរសារអរគុណទៅអ្នកគាំទ្រក្នុងបណ្តាញសង្គម Instagram ដើម្បីការអបអរដែលជាពីជំងឺកូវីដ-១៩ ហើយវិលត្រលប់ជួយក្រុមឡើងវិញក្នុងពេលឆាប់ៗ។
 
«ដូចដែលគ្រប់គ្នាបានដឹងហើយថា ខ្ញុំធ្លាប់បានឆ្លងកូវីដ-១៩ ខ្ញុំអរគុណអ្នកគាំទ្រគ្រប់គ្នាសម្រាប់សារអបអរទាំងអស់។ ខ្ញុំចង់ប្រាប់ការជាសះស្បើយពីកូវីដ-១៩ ទាមទារការប្រើពេលវេលាយូរណាស់ទើបអាចត្រលប់មកជាសះស្បើយល្អឡើងវិញ។»Messi សរសេរក្នុង Instagram បែបនេះ។
 
មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ ក៏បានសរសេរបញ្ជាក់ថែមទៀតថា មកដល់ពេលនេះ ខ្លួនបានជាពីជំងឺកូវីដ-១៩ ១០០ភាគរយ និងបានត្រលប់ទៅកាន់ទីលានហ្វឹកហាត់វិញ។
មកដល់ពេលនេះ Messi ទើបតែជួយរកគ្រាប់បាល់ឱ្យ PSG ត្រឹមតែ ៦គ្រាប់ពីការបង្ហាញខ្លួន១៦ប្រកួតគ្រប់កម្មវិធី។ ខ្សែប្រយុទ្ធរូបនេះ ទើបតែស៊ុតបាល់១គ្រាប់ប៉ុណ្ណោះក្នុង Ligue 1 រដូវកាលនេះ៕

Tag:
 Lionel Messi
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com