កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Floyd មានឡាន១០០គ្រឿង ក្នុងនោះឡានតម្លៃខ្ទង់លានមាន១៦គ្រឿង
17, Jan 2022 , 8:29 pm        
រូបភាព
តាមរយៈអាជីពកីឡាករប្រដាល់សកល Floyd Mayweather អាចរកប្រាក់បានដល់ខ្ទង់ពាន់លានដុល្លារអាម៉េរិកឯណោះ។ ជារឿយៗអតតីស្តេចប្រដាល់មិនដែលចាញ់អាម៉េរិករូបនេះ សម្ញែងប្រាក់រាប់លានដុល្លារនៅតាមបណ្តាញសង្គម និងបង្ហាញរថយន្តថ្លៃៗស្ទើគ្រប់មូដទៀតផង។



ក្រៅពីវត្ថុមានតម្លៃដូចជាគ្រឿងមាសពេជ្រ ផ្ទះជាដើម Mayweather បានបង្ហាញក្តីស្រឡាញ់ចំពោះរថយន្តយ៉ាងខ្លាំង។ អតីតអ្នកប្រដាល់វ័យ៤៤ឆ្នាំរូបនេះ ​ធ្លាប់បានបង្ហោះ​លើបណ្តាញសង្គម Instagram ដោយ​បង្ហាញរថយន្តប្រណិត១៦គ្រឿងនៅក្នុងផ្ទះរបស់ខ្លួន ហើយរៀបរាប់ថាគេមានឡានដល់ទៅ១០០គ្រឿងឯណោះ។
 
​Floyd ដែលធ្លាប់មានប្រវត្តិឡើងសង្វៀន៥០លើក​ ឈ្នះទាំង៥០លើក បញ្ជាក់ថា ចំណោមរថយន្តថ្លៃៗទាំង១៦គ្រឿង រូបគេមាន​ Rolls-Royce ដែលមានតម្លៃខ្ទង់លានដុល្លារដល់ទៅ ៥ គ្រឿងឯណោះ​ រួមជាមួយ Ferraris ៤ គ្រឿង Mercedes McLaren, G-Wagon និង Bentley coupe ជាដើម៕



Tag:
 Floyd Mayweather
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com