អត្ថបទពាណិជ្ជកម្ម
បណ្តាញវិនិយោគិនកម្ពុជា​​ (CAIN) បានប្តេជ្ញាបង្កើតទុនវិនិយោគរួមពីសមាជិកក្នុងទំហំទឹកប្រាក់៥លានដុល្លារ ដើម្បីបណ្តាក់ទុនរួមទៅធុរកិច្ចបង្កើតថ្មី
24, Jan 2022 , 11:02 am        
រូបភាព
 កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ , Cambodian Angel Investors Network (CAIN) បានរៀបចំកម្មវិធីជួបជុំរវាងវិនិយោគិននិងធុរកិច្ចបង្កើតថ្មី​ និងពិធីបើកដំណើរការ​​កម្មវិធី​ CAIN​ជំនាន់ទី២ ក្រោមវត្តមានក្រុមប្រឹក្សាភិបាល និងសហស្ថាបនិកនៃ CiC គណៈគ្រប់គ្រងជាន់ខ្ពស់នៃ CiC ស្ថាប័នដៃគូ វិនិយោគិន និងធុរកិច្ចបង្កើតថ្មី​។
 


ក្នុងឱកាសនេះដែរ បណ្តាញវិនិយោគិនកម្ពុជា (CAIN) បានប្តេជ្ញាក្នុងការបង្កើតទុនវិនិយោគរួមពីសមាជិកក្នុងទំហំទឹកប្រាក់៥លានដុល្លារ ដើម្បីបណ្តាក់ទុនរួមទៅធុរកិច្ចបង្កើតថ្មី ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដោយ Cambodian Investors Capital Partners Plc (CiC Capital Partners) ។
 
ធុរកិច្ចបង្កើតថ្មីក្នុងស្រុក ដែលមានសក្តានុពលនៅក្នុងគ្រប់វិស័យ អាចធ្វើបទបង្ហាញអាជីវកម្ម ដើម្បីស្វែងរកទុនទំហំពី 10,000 ទៅ 250,000 ដុល្លារ នៅក្នុងកម្មវិធី​ CAIN ។


 
លើសពីនេះទៅទៀត​ ក្នុងគោលបំណងគាំទ្រធុរកិច្ចបង្កើតថ្មី និងជំរុញការអភិវឌ្ឍនៃការវិនិយោគលើធុរកិច្ចថ្មី ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា CAIN ​បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយតួអង្គសំខាន់ៗ នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា រួមមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”​(Techo Startup Center), GEN Cambodia និង​​វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Institute of Digital Technology of CADT), និង The Desk Coworking Space។


 
នៅក្នុងឆ្នាំ២០២២ CAIN សង្ឃឹមថា នឹងអាចជួយធុរកិច្ចថ្មីច្រើនជាងមុន ដើម្បីទទួលបានទុនវិនិយោគកាន់តែច្រើន ពីវិនិយោគិន។ កាលពីឆ្នាំ២០២១ CAIN បានជំរុញឱ្យមានការវិនិយោគមួយដោយជោគជ័យ រវាងសមាជិក​ CAIN និងធុរកិច្ចបង្កើតថ្មី។
 
សម្រាប់ព័ត៌មានបន្ថែម ០៩៩​ ៨០៧ ៩៩៦​/០៧០ ៨២៣ ៤៧៥ ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com