ជាតិ
សង្គមជាតិ
កម្ពុជា-ជប៉ុន នឹងបង្កើតសួននៅភ្នំពេញ ដើម្បីតំណាងឲ្យទំនាក់ទំនងទ្វេភាគី
01, Feb 2022 , 2:12 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន និង លោក Takahashi Fumaiki នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២
ជំនួបរវាងសម្តេច ហ៊ុន និង លោក Takahashi Fumaiki នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២
ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងពីបំណង​បង្កើតសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដែលដាក់ឈ្មោះថា សួន PKO ដើម្បីធ្វើជាតំណាងនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ ព័ត៌មាននេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។



សម្តេច ហ៊ុន សែន ទទួលស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្ដួចផ្ដើម រៀបចំឲ្យមានជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន។ សម្តេច ជម្រាបលោក Takahashi Fumaiki ថា សម្ដេច នឹងណែនាំលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យធ្វើការងារនេះជាមួយរដ្ឋបាលរាជធានីភ្នំពេញ៕

Tag:
 កម្ពុជា-ជប៉ុន
  សួនអនុស្សាវរីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com