ជាតិ
ក្រសួងអប់រំ​រៀបចំការប្រកួតអំណាន និងតែងនិពន្ធ សម្រាប់សិស្សកម្រិតបឋម និងមធ្យម​សិក្សា
02, Feb 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួត តែងនិពន្ធ ស្មូតកំណាព្យ​ និងអានអត្ថបទ សម្រាប់សិស្សកម្រិតបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ក្រោមប្រធានបទ « អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល » នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

 
បើតាមក្រសួងអប់រំ បេក្ខជនជ័យលាភី នឹងទទួលបានពានរង្វាន់ជ័យលាភីថ្នាក់ជាតិ ពីលេខ១ ដល់លេខ៣ និងពានរង្វាន់សមេ្ដច ហ៊ុន សែន ពីក្រសួងអប់រំផងដែរ។ 
 
ការប្រកួតអំណាននេះមាន ៣វិញ្ញាសាផ្សេងគ្នាតាមកម្រិតសិស្សចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី ១២។
 
សម្រាប់សិស្សបឋមសិក្សា ចាប់ពីថ្នាក់ទី៤​ ដល់ ទី៦ អាចចូលរួម លើវិញ្ញាសាអានអត្ថបទ។ ចំណែកសិស្សមធ្យមសិក្សា​បឋមភូមិ អាចចូលរួមលើវិញ្ញាសា ស្មូតកំណាព្យ។ ជាមួយគ្នានេះ សិស្សមធ្យមសិក្សាទុតិយភូមិ អាចចូលរួមប្រឡងលើវិញ្ញាសាតែងនិពន្ធ អត្ថបទពាក្យកាព្យ ឬពាក្យរាយ។ 
 
សិស្សានុសិស្សអាចដាក់ពាក្យចូលរួមប្រកួតនៅតាមសាលារៀន ឬមន្ទីរអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងថ្នាក់ក្រោមជាតិ ឱ្យបានមុនថ្ងៃទី ២២ខែកុម្ភៈ។ ចំណែកការប្រឡងថ្នាក់ជាតិនឹងធ្វើឡើងនៅថ្ងៃទី ៩ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅអាគាររដ្ឋបាលថ្មីក្រសួងអប់រំ យុវជន និងកីឡា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com