ជាតិ
កម្ពុជាបញ្ជូនកងទ័ពមួកខៀវ១៨៤នាក់ទៀត ទៅ​លីបង់
02, Feb 2022 , 10:39 pm        
រូបភាព
 រូបភាព៖ AKP
រូបភាព៖ AKP
កងទ័ពមួកខៀកម្ពុជា ចំនួន ១៨៤នាក់ បានចាកចេញទៅ​ប្រទេសលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន រយ:ពេល១ឆ្នាំ។ លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម មានប្រសាសន៍នាពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង១៨៤នាក់​ នៅថ្ងៃទី​២កុម្ភៈ នេះថា នេះជាឆ្នាំទី១២ហើយ ដែលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បេសកកម្មនៅសាធារណរដ្ឋលីបង់​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។

 


លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម មានប្រសាសន៍នាពិធីជូនដំណើរកងទ័ពមួកខៀវ_ទៅបំពេញបេសកកម្មនៅប្រទេស នៅថ្ងៃទី២កុម្ភៈនេះ នៅព្រលានយន្តហោ

លោក សែម សុវណ្ណនី បានគូសបញ្ជាក់ទៀតថា កងទ័ពមួកខៀវប្តូរវេននេះ នឹងត្រូវ​បំពេញការងារសាងសង់បន្ទាយស្នាក់នៅ សម្រាប់ទ័ពមួកខៀវពីបណ្តាប្រទេសផ្សេងៗ សាងសង់បង្គោលខៀវនៅតាមបន្ទាត់ព្រំដែនលីបង់ និងអ៊ីស្រាអែល និងបន្តការងារបោសសំអាតមីន ។
 
​គិតចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំង​ចំនួន៨០៨៣នាក់ ក្នុងនោះមាននារីចំនួន៥៤២នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមានប្រទេសស៊ូដង់  ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន៕
 

Tag:
 ទ័ពមួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com