ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ប៉ិច បូឡែន គ្រោងបើក«សាលា១ ស្រុក១» ដើម្បីផ្ដល់ការអប់រំមានគុណភាពខ្ពស់ដល់សិស្សជនបទ
03, Feb 2022 , 8:29 am        
រូបភាព
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ឯ.ក​
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ឯ.ក​
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖  ក្រុមហ៊ុន Westline Education Group Co., LTD បានពង្រីកការវិនិយោគសាលារបស់ខ្លួនបន្ថែមទៀតនៅភ្នំពេញ និងតាមបណ្ដាខេត្ត យ៉ាងតិចឱ្យបាន១០០ សាលារៀន ក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន WEG បានលើកឡើងថា គោលបំណងនៃការបង្កើតសាលារៀន ស្រុក១ សាលារៀន១ នេះ គឺដើម្បីលើកកម្ពស់ផ្នែកអប់រំឯកជន ជាពិសេសផ្ដល់ការអប់រំឱ្យមានគុណភាព ដល់សិស្សតាមបណ្ដាខេត្ត និងនៅតំបន់ដាច់ស្រយាល។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ប៉ិច បូឡែន ដូចតទៅ៖
 
 
ក្រុមហ៊ុន Westline Education Group Co., LTD គឺជាក្រុមហ៊ុនផ្នែកអប់រំឈានមុខមួយនៅកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន Westline Education Group Co., LTD មានសាលារៀន និងវិទ្យាស្ថាន ចំនួន១៤ ។ ក្នុងរយៈពេល៥ឆ្នាំទៅមុខ ក្រុមហ៊ុន Westline Education Group Co., LTD នឹងមានមហិច្ឆតាពង្រីកសាលារៀន ឱ្យបានយ៉ាងតិច១០០បន្ថែមទៀត ក្នុងនោះរួមមាន សាលារៀន វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និង សាលារៀនសហគមន៍២១។
 
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., LTD បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា៖«នាពេលអនាគត គឺខណ្ឌមួយ ឬស្រុកមួយ អាចមានសាលារៀនមួយ នៃក្រុមហ៊ុន Westline Education Group Co., LTD ដែលរួមមាន​សាលារៀន វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលារៀនសហគមន៍២១ ហើយបេសកកម្មដ៏ធំមួយនេះ គឺដើម្បីចូលរួមជំរុញ និងលើកកម្ពស់ផ្នែកអប់រំឯកជននៅកម្ពុជា»។
 
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ឯក....

លោក ប៉ិច បូឡែន  បានបន្ថែមថា សាលារៀនជិត១០០នេះ ពោលគឺ ស្រុក១ សាលា១ នឹងផ្ដល់ការអប់រំប្រកបដោយលក្ខណៈស្ដង់ដាអន្តរជាតិ ជាមួយតម្លៃសមរម្យ សម្រាប់សិស្ស ដែលមានជីវភាពមធ្យម។ បើតាម លោក ប៉ិច បូឡែន ចំពោះតំបន់ ឬស្រុកណាមួយ ដែលមានសាលារៀន មានគុណភាពល្អ និងតម្លៃសមរម្យហើយនោះ លោកមិនដាក់សាលានៅទីតាំងនោះឡើយ ព្រោះលោកមិនចង់ប្រកួតប្រជែងទេ គឺចង់បានការសហការគ្នាជាង។
 
​លោក ប៉ិច បូឡែន ចង់ធ្វើឡើងតាមរូបមន្តលក់សិទ្ធិបើកអាជីវកម្មបន្ត (Franchise)។ ចំពោះសិទ្ធិបើកអាជីវកម្មនេះ អាចមានតម្លៃពី៥ ទៅ១០ម៉ឺនដុល្លារ អាស្រ័យទៅលើលក្ខខណ្ឌផ្សេងៗគ្នា។ «ខ្ញុំនឹងជួយជ្រោមជ្រែង និងសហការអភិវឌ្ឍទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយម្ចាស់សាលារៀនឯកជនតាមស្រុក ក្រុង ខេត្តណា ដែលមានបេះដូងជាអ្នកអប់រំពិតប្រាកដ»។ នេះជាការអះអាងរបស់ លោក ប៉ិច បូឡែន។
 

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ឯក....

លោក ប៉ិច បូឡែន បន្ថែមថា បេសកកម្មស្រុក១ សាលារៀន១នេះ គឺមិនមែនយកលុយជាធំនោះឡើយ ពោលគឺលោកចង់បានតែអ្នកមានបេះដូងស្រឡាញ់វិស័យអប់រំពិតប្រាកដ មានឆន្ទៈ ពិសេសចង់តបស្នងសងគុណដល់ស្រុកកំណើតរបស់ខ្លួនវិញ៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com