ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វី​បានជា​ខ្ញុំ​ឡើង​ទម្ងន់​នៅពេលដែល​ខ្ញុំ​ធ្វើ​លំ​ហាត់ប្រាណ​?
04, Feb 2022 , 6:59 am        
រូបភាព
អ្នក​ប្រហែលជា​មិន​មែន​នោះ​ទេ​នោះ​។ ជា​ការពិត​, វា​អាច​ជា​រឿង​មួយ​ដែល​បញ្ច្រាស​។ អ្នក​ប្រហែលជា​បាត់បង់​ជាតិ​ខ្លាញ់ ប៉ុន្តែ​ឡើង​ម៉ាស​នៃ​សាច់ដុំ​។ នេះ​អាច​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក​ដោយសារ​តែ​សាច់ដុំ​មាន​ទម្ងន់​ធ្ងន់​ជាង​បរិមាណ​នៃ​ជាតិ​ខ្លាញ់​។​


​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​អាច​ផ្តល់អោយ​អ្នក​នូវ​គំនិត​ថា​តើ​អ្នក​មាន​ជាតិ​ខ្លាញ់​ច្រើនពេក ឬ​ទាប​ពេក​។ ប៉ុន្តែ​វា​មិន​មានន័យ​ច្បាស់​នោះទេ​។ ឧទាហរណ៍ មនុស្ស​ម្នាក់​អាច​មាន​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ខ្ពស់​ពី​ការ​មាន​រាងកាយ​ធំ ឬ​មាន​សាច់ដុំ​ធំ​, ដោយ​មិន​មាន​ខ្លាញ់​ច្រើន​នោះទេ​។ ជាធម្មតា មនុស្ស​ឡើង​ម៉ាស​នៃ​សាច់ដុំ និង​បាត់​ខ្លាញ់​នៅពេលដែល​ពួកគេ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​។ អ្នក​អត្ត​ពលិកមួ​យ​ចំនួន​អាច​មាន​ទម្ងន់​ខ្លួន​ខ្ពស់ ហើយ​មាន​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ច្រើនជាង​អ្នក​ដែល​មាន​កម្ពស់ និង​អាយុ​ដូចគ្នា​ដែល​មិនបាន​ធ្វើ​លំ​ហាត់ប្រាណ និង​ដែល​មាន​ខ្លាញ់​ច្រើន និង​សាច់ដុំ​តិច​។ ដូច​នេះ​ជា​ការពិត​គឺថា ការ​ដែល​អ្នក​កំពុងតែ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​អាច​ជា​ហេតុផល​មួយ​ដែល​បង្ហាញ​ថា អ្នក​អាច​នឹង​មាន​ការរីកលូតលាស់​នៃ​សាច់ដុំ​។​
 
​គោលការណ៍​នៃ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​អាច​អោយ​មាន​ការយល់ច្រលំ​។ ដោយសារ​តែ​វា​អាច​ពិបាក​យល់​ថា​តើ​ចំនួន​នៃ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​មានន័យ​យ៉ាងណា​នោះ​, ដូចនេះ​អ្វីដែល​ល្អ​បំផុត​គឺ​អ្នក​គួរតែ​សួរ​គ្រូពេទ្យ​របស់​អ្នក​ដើម្បី​អោយ​យល់​ថា​តើ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​នេះ​មានន័យ​យ៉ាងណា​។ គ្រូពេទ្យ​អាចជួយ​អ្នក​សម្រេចចិត្ត​ថា​តើ​អ្នក​មាន​ទម្ងន់​ល្មម ឬថា​តើ​វា​មាន​អ្វី​ផ្សេង​ដែល​ជា​រឿង​គួរអោយ​ព្រួយបារម្ភ​នោះ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com