ជាតិ
CDC ឱ្យក្រុមហ៊ុន៤ បើករោងចក្រកាត់ដេរ និងខារអំបោះ ដោយមានទុនសរុបជាង១៨លានដុល្លារ
05, Feb 2022 , 12:59 pm        
រូបភាព
ភ្នំពេញ៖ នៅដើមខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៤ មានទុនជាង១៨លានដុល្លារ និងបានបង្កើតការងារប្រមាណ ៦២០០កន្លែង។

 
បើតាម CDC ក្រុមហ៊ុន GLOBAL XILIN GARMENT ACCESSORY CO., LTD នឹងបង្កើតរោងចក្រខារអំបោះ ស្ថិតក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងទំហំវិនិយោគប្រមាណ ៣,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។ 
 
ក្រុមហ៊ុន TOYOKI APPAREL (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ៤,៥លានដុល្លារ និងបង្កើតការងារបានចំនួន ២៩២៩កន្លែង។ ក្រុមហ៊ុន KH WIN STAR GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ ដែលអាចបង្កើតការងារបាន ១៤១៤កន្លែង។ 
 
ចំណែក ក្រុមហ៊ុន HONG RI (CAMBODIA) CLOTHING CO., LTD នឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងទៀត ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានទុនវិនិយោគប្រមាណ៥,៤លានដុល្លារ និងបង្កើតការងារបានចំនួន ១៦៨៤កន្លែង៕ 
 

Tag:
 CDC
  រោងចក្រកាត់ដេរសម្លៀកបំពាក់
© រក្សាសិទ្ធិដោយ thmeythmey.com