ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក រស់ សាត លើកទឹកចិត្តយុវជនឱ្យធ្វើការឱ្យគេសន្សំពិសោធន៍សិន មុននឹងចេញរកស៊ីខ្លួនឯង
13, Feb 2022 , 9:59 pm        
រូបភាព
លោក រស់ សាត ប្រធានទំនាក់ទំនងនៃ អាកតា បាយអូ.
លោក រស់ សាត ប្រធានទំនាក់ទំនងនៃ អាកតា បាយអូ.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក រស់ សាត ជាប្រធានទំនាក់ទំនង នៃក្រុមហ៊ុនផលិតទឹកលាងបន្លែមួយប្រភេទដែលជាផលិតផលក្នុងស្រុក បានលើកទឹកចិត្តយុវជនដែលមានបំណងធ្វើអាជីវកម្ម គួរតែចំណាយធ្វើការឱ្យគេ ដើម្បីរៀនសូត្រពីការធ្វើជំនួញ និងសន្សំបទពិសោធន៍សិនមុនចេញទៅរកស៊ី។ ការផ្តល់យោបល់ដូច្នេះ ព្រោះតែលោកធ្លាប់មានពិសោធន៍បរាជ័យក្នុងការធ្វើជំនួញព្រោះតែមិនមានពិសោធន៍ និងមិនបានសិក្សាច្បាស់លាស់ពីអាជីវកម្មដែលខ្លួនចង់ធ្វើឱ្យបានច្បាស់។ លោក រស់ សាត បញ្ជាក់ដូច្នេះ៖ «ដំបូងបំផុតយើងគួរតែរៀនធ្វើការជាមួយគេ ដើម្បីយកបទពិសោធន៍ ពីព្រោះកន្លែងធ្វើការ យើងបានធ្វើការផង បានលុយផង បានរៀនផង យើងទៅរកឯណាបាន។ តែបើមកធ្វើខ្លួនឯង ចាយទាំងពេលវេលា ហើយពេលខ្លះអត់មានប្រាក់ខែទៀត ហើយបើសិនជាគាត់មានបន្ទុកគ្រួសារ មានធនាគារទៀត ហ្នឹងផលលំបាកមែនទែន»។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងលោក រស់ សាត ដូចតទៅ៖
 
 


Tag:
 រស់ សាត
  SMES
  អាជីវកម្ម
  សេវាកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com