ជាតិ
រដ្ឋាករទឹកស្វយ័ត ផ្អាកផ្គត់ផ្គង់ទឹកស្អាតក្នុងសង្កាត់ព្រែកហូរបណ្ដោះអាសន្ន
13, Feb 2022 , 8:59 pm        
រូបភាព
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតរបស់ពលរដ្ឋរស់នៅផ្លូវជាតិលេខ២ ចន្លោះពីផ្លូវ TKM174b ដល់ផ្លូវ TKM176 ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ បណ្ដោះអាសន្ន ព្រោះការដ្ឋានការកាយពង្រីកផ្លូវប៉ះបំពង់ទឹកទំហំ២២៥មីលីម៉ែត្រ។


បើតាមសេចក្ដីជូនដំណឹងដដែល រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះពីផ្លូវ TKM174b ដល់ផ្លូវ TKM176 ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់បញ្ចប់ការជួសជុលពង្រីកផ្លូវនោះ៕
 

Tag:
 រដ្ឋាករទឹកស្វយ័ត
 ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com