COVID-19
ជាតិ
ទិវានៃក្ដីស្រឡាញ់! រដ្ឋបាលភ្នំពេញប្រាប់យុវជនកុំភ្លើតភ្លើន និងរួមគ្នាទប់ស្កាត់កូវីដ-១៩
14, Feb 2022 , 6:29 am        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដល់ពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន ជៀសវាងការប្រព្រឹត្តសកម្មភាពមិនប្រក្រតីណាមួយ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺជំងឺកូវីដ-១៩ នៅថ្ងៃទិវានៃក្ដីស្រឡាញ់។



អត្ថបទទាក់ទង


ក្នុងសេចក្ដីណែនាំដដែលនោះ រដ្ឋបាលរាជធានី បានហាមធ្វើសកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងចំណោមសិស្ស-និស្សិត និងយុវជនគ្រប់រូបភាព ពិសេសនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជៀសវាងបង្ករហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទ«អូមីក្រុង» ចូលសហគមន៍ទ្រង់ទ្រាយធំ។

លើសពីនេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាណាព្យាបាល ត្រូវអប់រំណែនាំ ដល់សិស្ស-និស្សិត ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ កុំឱ្យមានការយល់ច្រឡំថា ទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃណាត់រវាងគូសង្សារ ដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌។ នេះបើតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។

មួយវិញទៀត រដ្ឋបាលរាជធានី ក៏បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរនានា ដើម្បីសហការចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការ ចំពោះសកម្មភាពមិនប្រក្រតីណាមួយ ដែលអាចកើតមានក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់នេះ។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដដែល៕


Tag:
 ទិវានៃក្តីស្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com