ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សម្រេចលើកពេលជួបសិស្សនិទ្ទេសA ដោយសារវីរុសអូមីក្រុងវាយលុកខ្លាំង
15, Feb 2022 , 10:13 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន សម្រេចលើកពេលជួបសិស្សនិទ្ទេស A ទៅពេលក្រោយវិញ ដោយសារបញ្ហាវិបត្តិកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង វាយលុកក្នុងរាជធានីភ្នំពេញ។ នេះបើតាមសម្ដេច ហ៊ុន សែន សរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី១៤ កុម្ភៈ។



សម្ដេច ហ៊ុន សែន ត្រូវជួបសិស្សនិទ្ទេស A នៅថ្ងៃទី២៨ កម្ភៈនេះ។ ប៉ុន្តែដើម្បីការពារកុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះ ទើបសម្ដេចសម្រេចលើកពេលតែម្ដង។ «រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលានៃការជួបជុំ។សង្ឃឹមថាចៅៗ និងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ មានបេក្ខជនជាប់ចំនួន៧២ ០១៦នាក់ ស្មើ៦៥,៦៥ភាគរយ ក្នុងចំណោមសិស្សប្រឡងសរុប១១៤ ១៨៧នាក់។ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A ចំនួន១ ៧៥៣នាក់៕
 

Tag:
 ហ៊ុន សែន
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com