ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីសាស្ត្រ​ថែទាំ​សុខភាព​មាត់​ធ្មេញ​អ្នក​ឱ្យបាន​ល្អ​
17, Feb 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ដុស​សម្អាត ធ្មេញឱ្យយបាន​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ ជាមួយ​ថ្នាំដុសធ្មេញ​ដែល​មាន​សារធាតុហ្ល័​រ​អ័​ររាយ ដុស​សំ​អាត់​ធ្មេញ​ដោយ​ប្រើ​សរសៃអំបោះ ជា​ការល្អប្រសើរ​បំផុត​នោះ​លោក​អ្នក​គួរតែ​ចំណាយ​ពេលវេលា​ដ៏​មាន​តំលៃ​របស់ អ្នក​បន្តិច​ទៅ​ត្រួតពិនិត្យ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​ជា​ប្រចាំ​ជា​មួយ គ្លីនិក​ធ្មេញ​ដែល​មាន​ជំនាញ​ជាដើម ។

 
ទន្ទឹមនឹងនេះ អ្នក​គួរតែ ៖
 
• ចំណែក​អាហារ​ផ្ដល់​សុខភាព​ល្អ ជា​អាហារ​ដែល​ស្ថិតក្នុង​ក្រុម​ខុសៗ គ្នា ដែល​រូ​ម​មាន បន្លែ ផ្លែឈើ អាហារ​ម្សៅ​( អង្គរ ដំឡូង​….) អាហារ​ប្រូតេអ៊ីន​មួយចំនួន​ទៀត​ដូចជា ត្រី សាច់ ស៊ុត បន្លែ​ក្រៀម និង​អាហារ​ជាច្រើន​ផ្សែង​ទៀត ក៏​មាន​សម្ថ​ភាព​ក្នុង​ការជួយ​ឱ្យ​លោក​អ្នក​មាន​សុខភាព​មាត់​ធ្មេញ​ល្អ​ផង​ដែរ ។
 
• អាហារ​ដែល​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ មានដូចជា​អាហារ​ដែល​មាន​បរិមាណ​សារជាតិ​ស្ករ អ្នក​គួរតែ​កំណត់​បរិមាណ​សា​ធាតុ​ស្ករ​ឲ្យមាន​ត្រឹមត្រូវ ព្រោះ​ថា​វា​អាច​ធ្វើឱ្យ​ធ្មេញ​របស់​យើង​ឆាប់​ខូច​(​ពុកផុយ​)​។ ញ៉ាំ​អាហារ​និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​កំឡុង​តែ​ពេល​ញ៉ាំ​អាហារ ជៀសវាង​កុំ​ញាំ​វា​នៅក្រៅ​ពេល​ញាំ​អាហារ​ឱ្យសោះ​។​នៅពេលដែល​យើង​ញាំ​អាហារ មាន​ជាតិ​ស្ករ​ជា​មួយពេល​ញ៉ាំ​អាហារ នោះ​បរិមាណ​នៃ​ការបំផ្លាញ​សុខភាព​ធ្មេញ​របស់​មាន​កំរិត​តិច​ជាង​ការ​ញ៉ាំ នៅពេល​ធម្មតា​។
 
• ការជក់បារី​អាច​ធ្វើឱ្យលោក​អ្នកបាន​សុខភាព​មាត់​ធ្មេញ​មិនល្អ​ដូចជា ធ្មេញ​ឡើង​ពណ៌​លឿង ខ្យល់​ដង្ហើម​មិនល្អ អត្រា​នៃ​ជំងឺមហារីក​ខ្ពស់​ដូចជា មហារីក​អញ្ចាញធ្មេញ មហារីក​សួត​ជាដើម​។
 
• ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​ជា​កត្តា​លី​ក​មួយ​ជួយ​បង្កើន​អត្រា​នៃ​វិវឌ្ឈ​ន៍រ​បស់​ជំងឺមហារីក​មាត់​ផងដែរ​។ បើ​យោង​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​ជំងឺ​មា​ហារី​ក​របស់​ចក្រភព​អង់គ្លេស​បាន ឱ្យដឹងថា មាន​ចំនួន​៧៥ ទៅ​៨០%​នៃ​អ្នក​ជំងឺមហារីក​មាននិយាយ​ថា ពួកគេ​មាន​ទទួលទាន​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​។​ជាតិ​អាលកុល​(​គ្រឿង​ស្រវឹង​) ក៏​អាច​ធ្វើ​ឲ្យ​សឹក​នូវ​ស្រទាប់​រឹង​ផ្នែក​ខាង​ក្រៅ​របស់​ធ្មេញ​ផង​ដែរ ដែល​អាច​នាំ​ឱ្យ​ធ្មេញ​ឈានទៅរក​ភាព​ពុកផុយ​បាន​យ៉ាង​ងាយ​។ ប្រសិនបើ​មាន​ករណី​នេះ​លោកអ្នក​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ ជា​បន្ទាន់​ដើម្បី​បំពេញ​នូវ​ស្រទាប់​នោះ​ឡើងវិញ​។
 
​ប្រសិនបើ​លោកអ្នក​ចង់​បាន​ធ្មេញ​ដែល​មាន​ភាព​ស​ស្អាត​គួរតែ​ជៀសវាង​ការ​ញាំ អាហារ​ឬ​ភេសជ្ជៈ​ដែល​ផ្ដល់​ភាព​ស្រអាប់​ដល់​ធ្មេញ​ដូចជា ទឹកតែ កាហ្វេ ជកបារី ស្រា ។​ល​។​ដូច្នេះ​ប្រសិនបើ​អ្នក មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ ឬ​ចង់​ថែរក្សា​ស្នាមញញឹម​ស្រស់ស្អាត សូម​កុំ​ភ្លេច​មន្ទីរ​ព្យាបាល​ធ្មេញ ទាំងបី​ខាងលើ​នឹង​មិន​ធ្វើឱ្យ​លោកអ្នក​ខក​បំណង​ឡើយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com