ជាតិ
សង្គមជាតិ
អភិបាលរាជធានីភ្នំពេញ បើកឱ្យពលរដ្ឋធ្វើដំណើរតាមស្រឡាង ដើម្បីសម្រួលការស្ទះលើស្ពានព្រះមុនីវង្ស
19, Feb 2022 , 10:59 am        
រូបភាព
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
ដោយ:
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ ធ្វើអាជីវកម្មស្រឡាងសម្រាប់ចម្លងអ្នកដំណើរ រួមទាំងមធ្យាបាយយានយន្តគ្រប់ប្រភេទពីកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២១កុម្ភៈ តទៅ។ បើតាមលោក ឃួង ស្រេង ការដាក់ឱ្យដំណើរការស្រឡាងនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស។

 
ដំណាក់កាលដែលស្ពានកោះពេជ្រ-កោះនរា កំពុងស្ថិតនៅការសាងសង់ សាលារាជធានីភ្នំពេញ សម្រេចដាក់ឱ្យដំណើរការជាបណ្ណោះអាសន្ននូវស្រាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ស្រឡាងនេះ នឹងត្រូវដំណើរការ ដោយក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក នៅវេលាម៉ោង៦ព្រឹកដល់៧យប់ ចាប់ពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២២ តទៅ។ 


 មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អភិបាលរាជធានីភ្នំពេញរូបនេះ បានអំពាវនាវដល់ពលរដ្ឋចូលរួមធ្វើដំណើរតាមស្រឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្ស។
 
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ការចាប់ផ្តើមដាក់ឱ្យដំណើរការស្រឡាងដោយវិស័យឯកជននេះ គឺអាចមាន២គ្រឿងដោយមួយទៅមួយមក សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងមធ្យាបាយធ្វើដំណើរផ្សេងៗ ឬមានស្រឡាងលើសពីនេះ ដោយអាស្រ័យទៅតាមចំនួនពលរដ្ឋធ្វើដំណើរតាមផ្លូវទឹកនេះ។ លោក បានបញ្ជាក់ប្រាក់សារព័ត៌មានថ្មីៗ ចំពោះពលរដ្ឋដែលធ្វើដំណើរតាមស្រឡាងនេះ គឺត្រូវបង់ប្រាក់ឱ្យក្រុមហ៊ុន ក្នុងតម្លៃទាបណាមួយដែលបានកំណត់៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com