ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក កូជី កាន់ហ្សាគិ ដែលចំណាយពេលជិត៤០ឆ្នាំ ក្នុងការជួយពង្រឹងមិត្តភាពកម្ពុជា-ជប៉ុន
19, Feb 2022 , 6:06 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន ពី AFP រូបលោក កូជី កាន់ហ្សាគិ ពីទំព័រហ្វេសប៊ុករបស់Japan Alumni of Cambodia -JAC សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
រូបសម្តេច ហ៊ុន សែន ពី AFP រូបលោក កូជី កាន់ហ្សាគិ ពីទំព័រហ្វេសប៊ុករបស់Japan Alumni of Cambodia -JAC សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតរំលែកទុក្ខ ជូនទៅអ្នកស្រី មិឆិកូ កាន់ហ្សាគិ ដើម្បីសម្តែងសមានចិត្តចូលរួមរំលែកជាមួយអ្នកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមីរបស់អ្នកស្រី គឺលោក កូជី កាន់ហ្សាគិ (Koji Kanzaki)។ សម្តេច ជម្រាបអ្នកស្រី មិឆិកូ កាន់ហ្សាគិ ថា សម្តេច និងភរិយា តក់ស្លុត ហើយសោកស្តាយយ៉ាងខ្លាំង ពេលទទួលដំណឹងអំពីមរណភាពរបស់លោក កូជី កាន់ហ្សាគិ។

សម្តេចនាយករដ្ឋមន្រ្តី បានសរសេរក្នុងលិខិតរំលែកទុក្ខ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«លោក កូជី កាន់ហ្សាគិ ជាមិត្តដ៏ល្អរបស់កម្ពុជា។ លោក បានចំណាយពេលាប្រមាណ៣៨ឆ្នាំនៃជីវិត ដើម្បីពង្រឹងទំនាក់ទំនងរវាងជប៉ុននិងកម្ពុជា និងចូលរួមក្នុងការសាងសង់នូវសាលារៀន មន្ទីរពេទ្យ និង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។ ទោះក្នុងដំណាក់កាលចុងក្រោយនៃជីវិត ក៏លោក នៅតែបន្តលះបង់ ដើម្បីបុព្វហេតុដ៏ប្រពៃនេះ...»៕ 

Tag:
 ហ៊ុន សែន
  កូជី កាន់ហ្សាគិ
© រក្សាសិទ្ធិដោយ thmeythmey.com