ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន អំពាវនាវពលរដ្ឋកុំយកសំរាមទៅចាក់ក្នុងលូ
22, Feb 2022 , 9:17 am        
រូបភាព
នាពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋយកសំរាមទៅចាក់ក្នុងលូ ដែលនាំឱ្យកកស្ទះ និងបង្កផលប៉ះពាល់ដល់បរិស្ថាន។


 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចាក់សំរាមចូលប្រឡាយលូនេះ វាធ្វើឱ្យប៉ះពាល់ប្រព័ន្ធរំដោះទឹកផងដែរ។ បានន័យថា នៅពេលសំរាមនៅក្នុងលូច្រើនពេក វានឹងធ្វើឱ្យពិបាកក្នុងការដោះស្រាយបញ្ហាទឹកជន់ ។
 
ដូច្នេះប្រមុខរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋចូលរួមគិតគូរពីបញ្ហានេះទាំងអស់គ្នា។
 

Tag:
 ហ៊ុន សែន
  សំរាម
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com