ជាតិ
​​​ន​យោ​បាយ​ជាតិ​
របាយការណ៍ Freedom House៖ កម្ពុជា និងប្រទេសអាស៊ាន៥ទៀត “គ្មាន​សេរីភាព”
25, Feb 2022 , 2:29 pm        
រូបភាព
អង្គការ​ Freedom House បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន​ស្តីពី​សិទ្ធិនយោបាយ និង​សេរីភាពជន​ស៊ី​វិល​នៅ​បណ្តា​ប្រទេស និង​ដែនដីចំនួន​២១០​លើ​ពិភពលោក។ តាម​របាយការណ៍ កម្ពុជា និង​បណ្តា​ប្រទេសអាស៊ាន​ផ្សេងទៀត ស្ថិតក្នុងចំណោម​ប្រទេសដែល​គ្មាន​សិទ្ធិសេរីភាព។

 
សម្រាប់សិទ្ធិសេរីភាពសកល Freedom House ផ្តល់​៥ពិន្ទុ​ដល់​កម្ពុជា ក្នុងនោះ​៥ពិន្ទុទាក់ទងនឹងសិទ្ធិនយោបាយ និង១៩ពិន្ទុលើសេរីភាពជន​ស៊ីវិល។ ក្នុងចំណោមប្រទេស​ក្នុងតំបន់ដែលស្ថិតនៅចំណាត់ថ្នាក់ No Freedom ដូចគ្នា កម្ពុជា​ប្រសើរជាង​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ហើយមានពិន្ទុ​អន់ជាង ព្រុយណេ និង​ថៃ។
 
សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោម​ប្រទេសមាន​សេរីភាពខ្លះ (Partly Freedom)។ អ្វី​ដែលគួរឲ្យចាប់អារម្មណ៍នោះ Freedom House ចាត់ថ្នាក់ទីម័រខាងកើត ស្ថិតក្នុងចំណោម​ប្រទេសដែលមាន​សេរីភាពពេញលេញ។
 
ប្រទេសដែលមាន​សេរីភាពពេញលេញ ហើយ​ទទួលបាន១០០ពិន្ទុពេញនោះ រួមមាន ន័រវេស, ហ្វាំងឡង់ និងស៊ុយអែត។ ​រីបណ្តាប្រទេស​ផ្សេងទៀត​ដែលស្ថិតក្នុងចំណោម​ Top 10 មាន នូវែលសេឡង់, កាណាដា, ដាណឺម៉ាក,​ហូឡង់, អ៊ុយរូហ្គាយ, អៀរឡង់ និងលុចសំបួរ។
 
ទីបេ, ស៊ូដង់ខាងត្បូង និងស៊ីរី មាន​តែ១ពិន្ទុប៉ុណ្ណោះក្នុងចំណោមប្រទេសដែលគ្មាន​សេរីភាព ដែលតាមពីក្រោយដោយ តួកមេនីស្ថាន, កូរ៉េខាងជើង, អេរីត្រេ, តំបន់ Eastern Donbas, តំបន់ Western Sahara និងហ្គីណេអេក្វាទ័រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com