ជាតិ
ធនាគារជាតិកម្ពុជា វិនិយោគលើសញ្ញាប័ណ្ណបៃតង ក្នុងតំបន់អាស៊ីសម្រាប់ផ្ដល់ហិរញ្ញប្បទាន ប្រកបដោយចីរភាព
27, Feb 2022 , 11:29 am        
រូបភាព
ធនាគារជាតិនៃកម្ពុជា (រូបពី NBC)
ធនាគារជាតិនៃកម្ពុជា (រូបពី NBC)
ភ្នំពេញ៖ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements-BIS) បានដាក់ឲ្យប្រើប្រាស់មូលនិធិដោយបើកចំហ។ មូលនិធិនេះ គឺសម្រាប់ធនាគារកណ្ដាលណា ដែលចង់វិនិយោគលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី។

 
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា បានបញ្ជាក់ថា BIS បានដាក់ឲ្យដំណើរការមូលនិធិសញ្ញាប័ណ្ណបៃតង គឺចេញផ្សាយដោយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនអាជីវកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការវិនិយោគ ដែលគិតដល់ការការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ គំនិតផ្ដួតផ្ដើមនេះ នឹងជួយដល់ធនាគារកណ្ដាល អនុវត្តគោលការណ៍បរិស្ថាន ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងទុនបម្រុង។ 
 
លិខិតដដែល ដែលចេញថ្ងៃទី២៥កុម្ភៈនេះ បានបញ្ជាក់ថា៖ «ធនាគារជាតិនៃកម្ពុជា ជាសមាជិកនៃគណៈកម្មាធិការនៃប្រឹក្សាយោបល់ ដែលបានផ្ដល់ការគាំទ្រគំនិតផ្គួចផ្ដើមនេះ ហើយជាអ្នកវិនិយោគដំបូងលើសញ្ញប័ណ្ណបៃតងក្នុងតំបន់អាស៊ី សម្រាប់ផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តភាពនេះផងដែរ»។ 
 
ការផ្ដល់ហិរញ្ញប្បទានបៃតងក្នុងតំបន់អាស៊ី អាចផ្ដល់នូវជម្រើស ដែលមានគុណប្រយោជន៍ជាច្រើន សម្រាប់វិនិយោគិន ដើម្បីជួយការពារភពផែនដី។ ការវិនិយោគលើសញ្ញាប័ណ្ណ មិនត្រឹមតែផ្ដល់ប្រាក់ចំណេញប៉ុណ្ណោះទេ គឺចំណេញលើបរិស្ថានថែមទៀតផង៕ 
 

Tag:
 ធនាគារ
  BIS
© រក្សាសិទ្ធិដោយ thmeythmey.com