ជាតិ
ឆ្នាំ២០២១ ក្រសួងការងារចុះអធិការកិច្ច១០៨២លើក និងផ្សះផ្សាវិវាទ៨៤៩ករណី
27, Feb 2022 , 9:59 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកក្រសួង)
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបពីហ្វេសប៊ុកក្រសួង)
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះពង្រឹងការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈការចុះអធិការកិច្ចការងារតាមរោ​ងចក្រ សហគ្រាសបាន១០៨២លើក នៅឆ្នាំ២០២១ ។ ទន្ទឹមនឹងនេះ ក្រសួងបានផ្សះផ្សាវិវាទការងារ៨៤៩ករណី ក្នុងនោះដោះស្រាយបាន ៥៥៣ករណី។

 
របាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៥ កុម្ភៈ បានបង្ហាញថា ឆ្នាំ២០២១ ក្រសួងបានចុះអធិការកិច្ចការងារ១០៨២លើក ក្នុងនោះការចុះអធិការកិច្ចការងារសាមញ្ញមាន៩៩៣លើក។ ចំពោះការចុះអធិការកិច្ចតាមដានលើកការដាក់កំហិត មាន៥សហគ្រាស និងអធិការកិច្ចការងារពិសេស មាន៨៤សហគ្រាស។ ជាមួយគ្នានេះ សហគ្រាស៦៥ ត្រូវបានដាក់កំហិត ហើយ៤សហគ្រាសរងការផាកពិន័យ។ 
 
ចំណែក ការផ្សះផ្សាវិវាទក្នុងឆ្នាំ២០២១ មាន៨៤៩ករណី ក្នុងទទួលបានលទ្ធផលផ្លែផ្កា មាន៥៥៣ករណី, មិនទាន់មានផ្លែផ្កា ២៣០ករណី និងមោឃៈ៦៦ករណី។ រីឯ វិវាទការងារ រួមមាន១៥៤ករណី និងបានបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល៤៣ករណី។ ចំពោះការអន្តរាគមន៍ដោះស្រាយបញ្ហាកូដកម្មសរុបប្រចាំឆ្នាំ២០២១ មាន៦២ករណី ក្នុងនោះមាន៩៣ភាគរយ ត្រូវបានដោះស្រាយបញ្ចប់។ នេះបើតាមក្រសួងការងារ។ 
 
បើតាមរបាយការណ៍ដដែល គិតត្រឹមឆ្នាំ២០២១នេះ មានអង្គការវិជ្ជាជីវៈ សរុប៥៧៤៦ ក្នុងនោះមានសហជីពមូលដ្ឋាន៥៤៤២, សហព័ន្ធសហជីព២៥២, សហភាពសហជីព៤០ និងសមាគមនិយោជក១២៕ 
 

Tag:
 អធិការកិច្ច
  វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com