អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលបដិសេធដាក់ទណ្ឌកម្មរុស្ស៊ីដោយនិយាយថា មកពីអ៊ុយក្រែនផ្ញើវាសនាលើតួកំប្លែង
28, Feb 2022 , 10:51 am        
រូបភាព
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ។ រូបថត Xinhua
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ។ រូបថត Xinhua
ដោយ: រួបរួម
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កាលពីថ្ងៃអាទិត្យ បានថ្លែងរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Volondymyr Zelensky ដោយបន្ថែមថា ប្រេស៊ីលអាចរក្សាជំហរអព្យាក្រឹត្យ នឹងមិនដាក់ទណ្ឌកម្មលើរុស្ស៊ីនោះឡើយ។ នេះបើតាមការផ្សាយរបស់ CNN។



លោក Bolsonaro បាននិយាយក្នុងសន្និសីទសារព័ត៌មាននាអំឡុងពេលសម្រាកលំហែកាយថា ពលរដ្ឋអ៊ុយក្រែន បែរជានាំគ្នាផ្ញើវាសនាប្រទេសជាតិលើតារាកំប្លែងម្នាក់។ លោកលើកឡើងបែបនេះ ដោយសំដីលើអាជីពពីអតីតកាលរបស់លោក Zelansky។

មេដឹកនាំប្រេស៊ីល ពឹងផ្អែកយ៉ាងខ្លាំងលើជីកសិកម្មរបស់រុស្ស៊ី ដូច្នេះសកម្មភាពប្រឆាំងក្រុងមូស្គូ អាចធ្វើឲ្យមានបញ្ហាដល់វិស័យកសិកម្មរបស់ប្រទេសអាម៉េរិកឡាទីនមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Bolsonaro បង្ហាញជំហរគាំទ្រសន្តិភាព ប៉ុន្តែមិនប្រព្រឹត្តទង្វើណាមួយដែលនឹងបង្ករបញ្ហាដល់ប្រទេសជាតិនោះឡើយ៕


Tag:
 វិបត្តិរុស្ស៊ីអ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com