ជាតិ
លោក ប្រាក់ សុខុន និង លោកទូតជប៉ុន នឹងចុះហត្ថលេខាលើជំនួយឥតសំណងជាង៤០លានដុល្លារ
28, Feb 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាគម្រោងជំនួយឥតសំណងចំនួន២ ដែលមានទំហំទឹកប្រាក់ជាង៤០លានដុល្លារ នៅថ្ងៃទី២មីនា ។

 
គម្រោងទី១ ដែលនឹងត្រូវចុះហត្ថលេខា គឺគម្រោងបោសសម្អាតមីនប្រកបដោយសមហរណកម្ម និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២។ គម្រោងនេះ មានទំហំទឹកប្រាក់ជាង១៧លានដុល្លារ។ ចំណែក គម្រោងមួយទៀត គឺការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ប្រមាណ២៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២២។ 
 
ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ៕ 
 

Tag:
 កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com